បេក្ខជនចំនួន ៣ នាក់ទៀតចូលរួមការប្រជែងតំណែងនាយករដ្ឋមន្ត្រីពីលោក Boris Johnson

(VOVWORLD) - កាលពីថ្ងៃទី ៧ ខែកក្កដា លោក Boris Johnson បានប្រកាសលាលែងពីតំណែងជាមេដឹកនាំគណៈបក្សអភិរក្សនិយម។

មន្ត្រីជាន់ខ្ពស់អង់គ្លេសចំនួន ៣ រូបទៀតបានប្រកាសចូលរួមការប្រជែងតំណែងនាយករដ្ឋមន្ត្រីពីលោក Boris Johnson នាំឱ្យចំនួនបេក្ខជនសរុបនៅក្នុងការប្រជែងនេះឡើងរហូតមកដល់ ៨ រូប គិតត្រឹមពេលនេះ។

មន្ត្រីចំនួន ៣ រូប ដែលទើបបានប្រកាសដូច្នេះកាលពីថ្ងៃទី ៩ ខែកក្កដា រួមមាន អតីតរដ្ឋមន្ត្រីសុខាភិបាល និងហិរញ្ញវត្ថុ លោក Sajid Javid រដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Nadhim Zahawi (ដែលទើបតែឡើងកាន់តំណែងចាប់តាំងពីថ្ងៃទី ៥ ខែកក្កដា) និងអតីតរដ្ឋមន្ត្រីសុខាភិបាលលោក Jeremy Hunt។

មុននោះ កាលពីថ្ងៃទី ៧ ខែកក្កដា លោក Boris Johnson បានប្រកាសលាលែងពីតំណែងជាមេដឹកនាំគណៈបក្សអភិរក្សនិយម ដែលមានន័យថា លោកបានលាលែងពីតំណែងជានាយករដ្ឋមន្ត្រីអង់គ្លេស ក្នុងបរិបទដែលមេដឹកនាំរូបនេះកំពុងជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវជាបន្តបន្ទាប់។ គណៈបក្សអភិរក្សនិយមគ្រោងនឹងប្រកាសពីការស្វែករយកមនុស្សជំនួសលោក Johnson នៅសប្តាហ៍ខាងមុខ។ លោក Johnson នឹងបន្តកាន់ដឹកនាំរដ្ឋាភិបាលអង់គ្លេសរហូតដល់ពេលណាដែលគណៈបក្សអភិរក្សនិយមជ្រើសរើសមេដឹកនាំថ្មីនៅរដូវស្លឹកឈើជ្រុះខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ