បេក្ខជនចូលរួមការប្រឡង “សំនៀងអាស៊ាន + ៣” ដកបទពិសោធន៏តាមរយៈ ដំណើរទេសចរណ៍នៅលើឈូងសមុទ្រហាឡុង

(VOVWORLD) - នៅក្នុងក្របខ័ណ្ឌនៃសកម្មភាពនៃកម្មវិធីប្រឡង “សំនៀងអាស៊ាន + ៣” លើកទី២ ដែលរៀបចំឡើងដោយវិទ្យុសម្លេងវៀតណាមនោះ នៅព្រឹកថ្ងៃទី ២៧ ខែកក្កដា បេក្ខជនទាំងអស់និងគណៈប្រតិភូជាភ្ញៀវកិត្តិយស បានទៅទស្សនាឈូងសមុទ្រហាឡុង និងជួយជ្រោមជ្រែងនូវសកម្មភាពដកបទពិសោធន៍ ផ្សព្វផ្សាយទេសចរណ៍ សំដៅរីកសាយភាយនូវសារ  “ទេសចរណ៍បៃតង” ទៅកាន់សហគមន៍។
បេក្ខជនចូលរួមការប្រឡង  “សំនៀងអាស៊ាន + ៣” ដកបទពិសោធន៏តាមរយៈ ដំណើរទេសចរណ៍នៅលើឈូងសមុទ្រហាឡុង - ảnh 1 បេក្ខជនថតរូបអនុស្សវរីយ៍នៅឈូងសមុទ្រហាឡុង 

មកដល់ទីនេះ បេក្ខជនមិនត្រឹមតែចាប់អារម្មណ៍ចំពោះភាពស្រស់បំព្រងរបស់ឈូងសមុទ្រហាឡុង-អច្ឆរិយវត្ថុធម្មជាតិនៅលើពិភពលោកប៉ុណ្ណោះទេ ថែមទាំងមានភាបសប្បាយរីករាយផងដែរជាមួយសកម្មភាពដកបទពិសោធន៍និងផ្សព្វផ្សាយទេសចរណ៍ទៀតផង។ តារាចម្រៀង Hamabata Yohe ភ្ញៀវមកពីប្រទេសជប៉ុនបានលើកឡើង ថា៖ “នេះជាលើកទីមួយហើយដែលខ្ញុំបានទៅលេងឈូងសមុទ្រហាឡុង។ ទោះបីជាប្រទេសជប៉ុនជាប្រទេសកោះមួយក៏ដោយ ក៏ប៉ុន្តែខ្ញុំមិនធ្លាប់បានជួបប្រទះនៅ នូវទេសភាពដ៏ស្រស់ស្អាត ជាមួយកោះពណ៌បៃតង ដែលមានច្រាំងថ្មចោទហាក់ដូចជាផ្ទាំងគំនូរដ៏មនោរម្យបែបនេះនៅប្រទេសខ្លួននៅឡើយ។ ខ្ញុំក៏ចង់បង្ហាញនូវអ្វីដែលគួរឱ្យចាប់អារម្មណ៍និងទេសភាពដ៏អស្ចារ្យរបស់ឈូងសមុទ្រហាឡុងទៅកាន់ប្រជាជនជប៉ុនដែរ”។

ការធ្វើដំណើរនៅលើឈូងសមុទ្រហាឡុងរបស់បេក្ខជន “សំនៀងអាសាន + ៣” លើកនេះ ត្រូវបានចាក់ផ្សាយបន្តផ្ទាល់នៅលើបណ្តាញសង្គមជាច្រើនរបស់អ្នកចម្រៀងនីមួយៗ។ ក្នុងអំឡុងពេលនៃការផ្លាស់ប្តូរនេះ លោក Mazic ដែលជាអ្នកគ្រប់គ្រងរបស់តារាចម្រៀងមកពីប្រុយណេ Kip Hafizuddin តែងតែផ្សាយបន្តផ្ទាល់លើបណ្តាញសង្គមដើម្បីណែនាំឲ្យមនុស្សគ្រប់រូបពីទីមកដល់ដ៏អស្ចារ្យនៃឈូងសមុទ្រហាឡុង រួមទាំងចែករំលែកនូវអារម្មណ៍របស់ខ្លួនពេលដែលបានមកដល់ឈូងសមុទ្រហាឡុង ជាលើកដំបូង៖ “ក្នុងនាមជាអ្នកគ្រប់គ្រងរបស់តារាចម្រៀង Kip Hafizuddin  ខ្ញុំបានផ្សាយបន្តផ្ទាល់នៅលើឆានែល YouTube ផ្ទាល់ខ្លួននិងផ្សព្វផ្សាយនៅលើបណ្តាញ Fanpage ច្រើនប៉ុស្តិ៍ទៀត។ ខ្ញុំឃើញទេសភាពនៅទីនេះស្រស់ស្អាតខ្លាំងណាស់ ដោយមានកោះជាច្រើន ដែលខ្ញុំមិនដែលធ្លាប់បានឃើញនៅកន្លែងណាមួយឡើយ។ ខ្ញុំសូមណែនាំទិសដៅដ៏អស្ចារ្យនេះ ដល់មិត្តរបស់ខ្ញុំនៅទូទាំងពិភពលោកផង”។

ក្នុងដំណើរនេះបេក្ខជនទាំងអស់បានរួមជាមួយប៉ុស្តិ៍ Vietnam Journey របស់វិទ្យុសម្លេងវៀតណាម ដើម្បីផ្សព្វផ្សាយដល់សហគមន៍នូវសារ “ទេសចរណ៍បៃតង” ដោយកំណត់ការទុកដាក់សំរាមនិងផលប៉ះពាល់អវិជ្ជមានលើបរិស្ថាន ជាពិសេសការពារទេសភាពទេសចរណ៍ឲ្យស្អាតជានិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ