បេក្ខជនជនជាតិម៉ិកស៊ីកូបានក្លាយជាម្ចាស់គ្រងមកុដបវរកញ្ញាចក្រវាឡឆ្នាំ២០២១

(VOVWORLD) -  នាព្រឹកថ្ងៃទី១៧ ខែឧសភា វគ្គផ្ដាច់ព្រ័ត្រ នៃការប្រកួតបវរកញ្ញាចក្រវាឡ ឆ្នាំ ២០២១(Miss Universe 2021) បានប្រព្រឹត្តិទៅនៅរមណីយដ្ឋាន Semimole Hard Rock រដ្ឋ Florida សហរដ្ឋអាមេរិក។

បេក្ខជនជនជាតិម៉ិកស៊ីកូបានក្លាយជាម្ចាស់គ្រងមកុដបវរកញ្ញាចក្រវាឡឆ្នាំ២០២១ - ảnh 1កញ្ញាស្រស់ស្អាតជនជាតិម៉ិកស៊ិកគ្រងម្កុដបវរកញ្ញាចក្រវាល

កញ្ញាមកពីម៉ិកស៊ីកូ Andrea Meza បានក្លាយជាម្ចាស់គ្រងមកុដជាបវកញ្ញាជាចក្រវាឡឆ្នាំ ២០២១ បន្ទាប់ពីធ្វើឱ្យគណៈមេប្រ យោគចាប់អារម្មណ៍ ក្នុងការឆ្លើយសំណួរ។

បវរកញ្ញារងទី១គឺ កញ្ញាJulia Gama (ប្រេស៊ីល) បវរកញ្ញា រងទី ២ គឺកញ្ញាJanik Macieta (ប៉េរូ) បវរកញ្ញា រងទី៣គឺកញ្ញា Adline Castelio (ឥណ្ឌា) បវរកញ្ញារងទី៤ គឺ កញ្ញា Kimberly Jimenez (ដូមីនីកែន)។

បេក្ខជនNguyen Tran Khanh Van (1995) តំណាងឲ្យវៀតណាមចូលរួមពិធីប្រឡងបវរកញ្ញាចក្រវាឡឆ្នាំ២០២១ បានឈានដល់ Top ២១ ក្នុងការប្រឡងបវរកញ្ញានេះផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ