បេក្ខជនជួរមុខទាំងពីររូបក្នុងការបោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូងកំពុងបង្រួញគំលាត
|
បេក្ខជនជួរមុខទាំងពីររូបក្នុងការបោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូងកំពុងបង្រួញគំលាត (VNA) |
(VOVworld) – បេក្ខជនគណៈបក្សប្រជាជនតាមទិសឆ្វេងកណ្ដាលក្នុងការបោះ
ឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូង លោក Ahn Cheol-soo បន្តបង្រួញកំលាត
ជាមួយបក្ខេជននិងជាអ្នកប្រមុខគណៈបក្សប្រជាធិតេយ្យ លោក Moon Jea-in។
តាមលទ្ធផលនៃការស្ទង់មតិប្រចាំសប្តាហ៍ដែលត្រូវបានប្រកាសនាថ្ងៃទី ៧ មេសា
លោក Ahn Cheol-soo ទទួលបានសម្លេងគាំទ្រចំនួន ៣៥% នៃអ្នកបោះឆ្នោត
កើនឡើង ១៦% បើប្រៀបនឹងសប្តាហ៍ទៅមិញ ក្នុងពេលនោះ លោក Moon Jea-in
ដណ្តើមបានសម្លេងគាំទ្រចំនួន ៣៨% កើនឡើង ៧% បើប្រៀបនឹងសប្តាហ៍
មុន។ កំរិតគាំទ្រចំពោះលោក Ahn Cheol-soo បានកើនឡើងយ៉ាងខ្លាំង។ ឱកាស
របស់លោកត្រូវបានវាយតំលៃនឹងបន្តកែលំអដោយសារកម្មវិធីស្វែងរកសម្លេង
គាំទ្រទាក់ទាញអ្នកបោះឆ្នោតទាំងភាគីសេរីភាពផងនិងទាំងភាគីអភិរក្សនិយម
ផង។ ក្នុងពេលនោះ បណ្ដាកិច្ចសន្យាក្នុងចលនាស្វែងរកសម្លេងគាំទ្ររបស់លោក
Moon Jea-in ត្រូវបានចាត់ទុកបណ្តាលឡើងការប្រឆាំងជំទាស់ខាងសតិអារម្មណ៍
ចំពោះភាគីស្តាំនិយម។ តាមគំរោង ការបោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូងនឹង
ប្រារព្ធឡើងនាថ្ងៃទី ៩ ឧសភា ខាងមុខ៕