បក្ខជនត្រួសត្រាយផ្លូវក្នុងការនាំសេចក្តីសម្រេចចិត្តឈានចូលជីវភាពរស់នៅប្រចាំថ្ងៃ
(VOVWORLD) - នៅឃុំ Luc Khu ស្រុក Ha Quang ខេត្ត Cao Bang មានផ្លូវបេតុងដល់ភូមិស្រុកផ្ទាល់ ផ្ទះល្បែងបានសាងសងឡើងយ៉ាងស្អាតជាច្រើន។
ឆ្លៀតពេលភ្លៀងធ្លាក់ ប្រជាជន Luc Khu ដាំដំណាំថ្មី |
ទន្ទឹមជាមួយគ្នានោះ ជីវភាពសេដ្ឋ កិច្ចរបស់ជនជាតិភាគតិចនៅទីនេះត្រូវបានកែលំអរគួរឱ្យកត់សម្គាល់។ ទាំងអស់នោះគឺជាលទ្ធផលនៃការអនុវត្តពូជដំណាំថ្មីនិងដំណាំប្រចាំតំបន់ ដូចជាខ្ញី រមៀត សណ្តែកដីស ក៏ដូចជាមុខរបរចិញ្ចឹមសត្វដោយបក្ខជនឃុំ Luc Khu បំផុសឡើង។ លោក Dam Van Diep លេខាសាខាបក្សសង្កាត់ Nam Giat ឃុំ Thuong Ton បានឲ្យដឹងថា ក្នុងឆ្នាំ ២០១០ មានគោលនយោបាយ នាំពូជដើម ពោតកូនកាត់ជំនួសពោតប្រចាំតំបន់ ប៉ុន្តែប្រជាជនមិនហ៊ានដាំសាកពិសោធទេ ដោយសារនេះជាប្រភេទពូជថ្មី។ ហេតុដូច្នេះ លោកកំពុងរួមជាមួយបក្ខជនដទៃទៀតក្នុងសាខាបានត្រួសត្រាយដាំដុះមុនសិន ដោយដាំបណ្តើររៀនបណ្តើរ។
“ដើម្បីធ្វើបានល្អ គឺកម្មាភិបាលនិងបក្ខជនត្រូវត្រួយត្រាយនាំមុខគេ។ បក្ខជនធ្វើហើយ សមាជិកសម្ព័ន្ធយុវជន ឬគ្រួសារមួយចំនួនក្នុងសង្កាត់នឹងធ្វើតាមដែរ។ ម្យ៉ាងវិញទៀត ត្រូវជ្រើសរើសយកដីទំនេណាដែលនៅជិតផ្លូវដើម្បីធ្វើសាកពិសោធន៍ ពេលដែលប្រជាជនធ្វើដំណើរឆ្លងកាត់នឹងឃើញពោតកូនកាត់ផ្តល់ទិន្នផលជិតពីរដងបើប្រៀបនឹងដើមពោតប្រចាំតំបន់ ដូច្នេះអ្នកភូមនឹងពេញចិត្តដាំដុះជាពុំខាន”។ នេះ បើយោងតាមលោក Dam Van Diep។
មហាសន្និបាតទូទាំងប្រទេសលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម មាន សេចក្តីសម្រេចចិត្តសំខាន់ៗជាច្រើន ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច។ ហើយការត្រួសត្រាយផ្លូវ ធ្វើជាគំរូរបស់បក្ខជននៃតំបន់ព្រៃភ្នំនឹងជាកត្តាសំខាន់ជួយឱ្យសេចក្តីសម្រេចចិត្តរបស់បក្សឈានចូលជីវភាពរស់នៅប្រចាំថ្ងៃយ៉ាងឆាប់រហ័ស៕