បេក្ខជនទី៣បានប្រកាសឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីអេហ្ស៊ីប
(VOVWORLD) /  
|
អតីតចៅក្រម Mortada Mansour (english.ahram.org.eg) |
Vovworld-អតីតចៅក្រម Mortada Mansour ប្រធានក្លឹបបាល់ទាត់ Zamalek
ល្បីឈ្មោះបំផុតនៅអេហ្ស៊ីបនាថ្ងៃទី៣១មិនាបានប្រកាសនឹងឈរឈ្មោះជា
បេក្ខជនក្នុងការបោះឆ្នោតប្រធានាធិបតីដែលគ្រោងរៀបចំឡើងនាថ្ងៃទី២៦និង
២៧ឧសភាខាងមុខ។ លោក Mortada Mansour ជាអ្នកទី៣ដែលបានប្រកាសឈរ
ឈ្មោះជាបេក្ខជនប្រធានាធិបតី ដំណាក់កាលទី២នៃដំណើរការអន្តរកាលនយោ
បាយនៅអេហ្ស៊ីបបន្ទាប់ពីការផ្ដួលរំលំរដ្ឋអំណាចរបស់ប្រធានាធិបតីឥស្លាមលោក
Mohamed Morsi នាថ្ងៃទី៣កក្កដាឆ្នាំ២០១៣កន្លងទៅ។ ថ្លែងមតិលើទូរទស្សន៍ Al
Nahar របស់អេហ្ស៊ីប លោក Mansour បានឲ្យដឹងថា កំលាំងចលនាប្រជែងសន្លឹក
ឆ្នោតរបស់លោកនឹងប្រមូលឲ្យបានហត្ថលេខាចំនួន២៥ពាន់របស់អ្នកបោះឆ្នោត
តាមការកំណត់របស់ច្បាប់បោះឆ្នោតប្រធានាធិបតីដែលទើបនឹងបានផ្សព្វផ្សាយ
នាថ្ងៃទី៨មិនាកន្លងមក។
នាថ្ងៃដ៏ដែលយុទ្ធនាការប្រជែងសន្លឹកឆ្នោតរបស់បេក្ខជន Hamdeen Sabbahi បានចាប់ផ្ដើមសំណុំបែបបទកត្តិយុត។ បានដឹងថាកម្មវិធីនយោបាយប្រជែងសន្លឹក
ឆ្នោតរបស់លោក Sabbahi ត្រូវបានសំរេចជាស្ថាពរ ក្នុងនោះផ្ដល់អាទិភាពទៅលើ
បញ្ហាសេដ្ឋកិច្ចសំដៅបង្កើតសមភាពសង្គម។ អ្នកនយោបាយស្ដាំនិយម Hamdeen
Sabbahi ប្រធានគណបក្សជំនោរប្រជាជននិងធ្លាប់ឈរលំដាប់ថ្នាក់ទី៣ក្នុងការបោះ
ឆ្នោតនាពាក់កណ្ដាលឆ្នាំ២០១២។ បន្ទាប់នោះ នាថ្ងៃទី២៦មិនាសេនាប្រមុខ Abdel
Fatah el Sisi បានប្រកាសលាលែងពីដំណែងរដ្ឋមន្ត្រីក្រសួងការពារប្រទេសដើម្បីឈរ
ឈ្មោះជាបេក្ខជនប្រធានាធិបតីតាមបំណងរបស់ប្រជាជន៕
-VOVWORLD