បេក្ខជននាយករដ្ឋមន្ត្រីអង់គ្លេសជឿជាក់ថា EU​ នឹងលុបចោលរាល់បទបញ្ញត្តិដែលនាំឲ្យមានជំលោះលើបញ្ហាព្រំដែនអៀរឡង់

(VOVWORLD) - នាថ្ងៃទី ១២ ខែកក្កដា បេក្ខជនពីររូបសម្រាប់តំណែងនាយករដ្ឋមន្ត្រីអង់គ្លេសជំនួសឲ្យលោកស្រី Theresa May បានបង្ហាញជំនឿទុកចិត្តថា សហភាពអឺរ៉ុប (EU) នឹងយល់ព្រមលើកិច្ចព្រមព្រៀងមួយ ដើម្បីនាំអង់គ្លេសចាក់ចេញពីសហភាពនេះក្នុងឆ្នាំនេះ ដោយគ្មានបទបញ្ញត្តិណាមួយដែលពាក់ព័ន្ធនឹងបញ្ហាព្រំដែននៅលើកោះអៀរឡង់។
បេក្ខជននាយករដ្ឋមន្ត្រីអង់គ្លេសជឿជាក់ថា EU​ នឹងលុបចោលរាល់បទបញ្ញត្តិដែលនាំឲ្យមានជំលោះលើបញ្ហាព្រំដែនអៀរឡង់ - ảnh 1រដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេស លោក Jeremy Hunt (ឆ្វេង) និងអតីតរដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេស លោក Boris Johnson (ស្តាំ)

បេក្ខជនដែលមានសក្ដានុភាពបំផុតគឺជាអតីតរដ្ឋមន្ត្រីក្រសួងការបរទេស លោក Boris Johnson ដែលបានព្យាករណ៍ថា EU នឹងយល់ព្រមលើការចរចាស្តីពីបញ្ហាព្រំដែនរវាងអៀរឡង់ខាងជើង (ចំណុះអង់គ្លេស) និងសាធារណរដ្ឋអៀរឡង់ ក្នុងដំណាក់កាលការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយពី Brexit ផងដែរ។ ឆ្លើយបទសម្ភាសន៍ជាមួយ BBC លោក Johnson បានអះអាងថាភាគីទាំងពីរនឹងសម្រេចបានកិច្ចព្រមព្រៀងមួយមុនថ្ងៃទី ៣១ ខែតុលាខាងមុខនេះ ដែលជាថ្ងៃផុតកំណត់សម្រាប់ចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ