បេក្ខជនប្រធានាធិបតីបារាំង លោក Emmanuel Macron ពិភាគ្សាជាមួយ នាយករដ្ឋមន្ត្រីអង់គ្លេស

បេក្ខជនប្រធានាធិបតីបារាំង លោក Emmanuel Macron  ពិភាគ្សាជាមួយ នាយករដ្ឋមន្ត្រីអង់គ្លេស  - ảnh 1
បេក្ខជនប្រធានាធិបតីបារាំង លោក Emmanuel Macron ពិភាគ្សាជាមួយ នាយករដ្ឋមន្ត្រីអង់គ្លេស (CUZE)


(VOVworld) – បេក្ខជនក្នុងការបោះឆ្នោតប្រធានាធិបតីបារាំង លោក
Emmanuel Macron បានទៅបំពេញទស្សនកិច្ចនៅអង់គ្លេស នាថ្ងៃទី ២១
កុម្ភៈ។ នេះគឺជា ដំណើរទស្សនកិច្ចនៅអង់គ្លេសលើកទី ៣ របស់បេក្ខជន
និងជាថ្នាក់ដឹកនាំចលនា  “En Marche” (បោះជំហាន) ក្នុងអំឡុង ៦​ ខែ
កន្លងទៅសំដៅបន្តបង្ហាញលទ្ធភាព ធ្វើសកម្មភាពលើឆាកអន្តរជាតិនៃ
បេក្ខជនប្រធានាធិបតីមួយរូប ហើយឆ្លៀតយក ឱកាសស្វែងរកសម្លេង
គាំទ្ររបស់សហគមន៍ជនបារាំងនៅអង់គ្លេស ផងដែរ។ ថ្លែងមតិនៅ
សន្និសីទកាសែតបន្ទាប់ពីជំនួបធ្វើការជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស
លោកស្រី Theresa May លោក Macron បានឲ្យដឹងថា៖ ភាគីទាំងពីរបាន
 ពិភាគ្សាអំពីបញ្ហាជាច្រើនក្នុងនោះមានការចាកចេញពីសហភាពអឺរ៉ុប
Brexit និង ទំនាក់ទំនងរវាងបារាំងនិងអង់គ្លេស។ លោកនឹងការពារសិទ្ធិ
និងផលប្រយោជន៍ របស់បារាំងនិងអឺរ៉ុបតាមរយៈការអះអាងថា៖ «ក្រុង
ឡុងនឹងមិនមានសិទិ្ធចូល រួមទីផ្សាររួមសហភាពអឺរ៉ុបឡើយប្រសិនបើមិន
រួមចំណែកក្នុងថវិការ EU​ ទេនោះ។ ក្រៅពីនេះ ភាគីទាំងពីរបានពិភាគ្សា
អំពីសន្តិសុខការពារជាតិនិងកិច្ចព្រមព្រៀងTouquetស្តីពីបែបបទឆ្លងដែន
ចូលក្នុងអង់គ្លេសលើតំបន់ដែនដីរបស់បារាំង ជាដើម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ