បេក្ខជន​ប្រធានាធិបតី​អេក្វាឌ័រ​ត្រូវ​បានធ្វើ​ឃាត​​ក្នុងការ​ឃោសនា​បោះឆ្នោត

(VOVWORLD) - ប្រធានាធិបតីអេក្វាឌ័រ Guillermo Lasso បានបញ្ជាក់ថា លោក Fernando Villavicencio បេក្ខជនម្នាក់នៅក្នុងការបោះឆ្នោតប្រធានាធិបតីដែលគ្រោងនឹងប្រព្រឹត្តិទៅនៅចុងខែសីហានេះ ត្រូវបានធ្វើឃាតបន្ទាប់ពីមិទ្ទិញឃោសនាបោះឆ្នោតមួយនៅក្នុងរដ្ឋធានី Quito។
បេក្ខជន​ប្រធានាធិបតី​អេក្វាឌ័រ​ត្រូវ​បានធ្វើ​ឃាត​​ក្នុងការ​ឃោសនា​បោះឆ្នោត - ảnh 1បេក្ខជនប្រធានាធិបតីអេក្វាឌ័រ លោក Fernando Villavicencio។ រូបថត៖ Reuters

កាលពីថ្ងៃទី ៩ ខែសីហា នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម ប្រធានាធិបតីអេក្វាឌ័រ លោក Guillermo Lasso បានឲ្យដឹងថា ឃាតកម្មលើលោក Fernando Villavicencio គឺជា "ឧក្រិដ្ឋកម្មមានការចាត់តាំង" ហើយបានសន្យាថា ជនដៃដល់នឹងត្រូវនាំយកមកកាត់ទោស។ លោកប្រធានាធិបតី Guillermo Lasso បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់លោក Fernando Villavicencio ហើយបាននិយាយថា លោកនឹងកោះហៅកិច្ចប្រជុំបន្ទាន់មួយ ជាមួយមន្ត្រីសន្តិសុខកំពូលរបស់អេក្វាឌ័រ។

លោក Fernando Villavicencio អាយុ ៥៩ឆ្នាំគឺជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជន៨នាក់ដែលឈរឈ្មោះសម្រាប់ជុំទីមួយនៃការបោះឆ្នោតប្រធានាធិបតីអេក្វាឌ័រនៅថ្ងៃទី ២០ ខែសីហា។ តាមការស្ទង់មតិនាពេលថ្មីៗនេះបានបង្ហាញថាលោក Fernando Villavicencio ស្ថិតនៅលំដាប់ទីពីរដោយមានអត្រាគាំទ្រប្រហែល ១៣% បន្ទាប់ពីមេធាវី Luisa Gonzalez ដែលជាអ្នកជិតស្និទ្ធនឹងអតីតប្រធានាធិបតី លោក Rafael Correa ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ