|
បេក្ខជនប្រធានាធិបតីអាមេរិកលោក Bernie Sanders និងលោកស្រី Hillary Clinton (រូបថត៖AP) |
(VOVworld) - នាថ្ងៃទី១១ ឧសភា ព្រឹទ្ធសមាជិកលោក Bernie Sanders បានឈ្នះអតីត
រដ្ឋមន្រ្តីការបរទេសអាមេរិកលោកស្រី Hillary Clinton ក្នុងការបោះ ឆ្នោតបេក្ខជនប្រធា
នាធិបតីអាមេរិករបស់គណៈបក្សប្រជាធិបតេយ្យនៅរដ្ឋ Virginia ខាងលិច។ក្នុងពេល
នោះ មហាសេដ្ឋីអចលនទ្រព្យលោក Donald Trump ក៏ដណ្ដើមបានជ័យជំនះយ៉ាង
ងាយស្រួលក្នុងការបោះឆ្នោតបឋមរបស់គណៈបក្សសាធារណៈរដ្ឋនៅរដ្ឋនេះនិងរដ្ឋ
Nebraska។បើទោះបីជាដណ្ដើមបានជ័យជំនះដ៏ សំខាន់នៅរដ្ឋ Virginia ខាងលិចក្ដី
ប៉ុន្តែមជ្ឈដ្ឋានអ្នកវិភាគចាត់ទុកថា លោក Sanders ពិបាកនឹងអាចបង្រួញគំលាតជា
មួយលោកស្រី Clinton ដើម្បីក្លាយទៅ ជាបេក្ខជនតំណាងឲ្យគណៈបក្សនេះក្នុងការ
បោះឆ្នោតប្រធានាធិបតីអាមេរិកនាដើមខែវិច្ចិការខាងមុខ។ចំពោះលោក Donald
Trump ដោយដណ្ដើមបានជ័យ ជំនះចំនួន២ជាបន្តបន្ទាប់ មហាសេដ្ឋីរូបនេះកំពុង
មានជិត៨៩%នៃសម្លេងគាំទ្រ ចំបាច់ដើម្បីក្លាយទៅជាតំណាងនៃគណៈបក្ស
សាធារណៈរដ្ឋក្នុងការបោះឆ្នោត ប្រធានាធិបតីអាមេរិក៕