បេក្ខជនប្រធានាធិបតីអាមេរិកទាំងពីររូបត្រៀមខ្លួនជាស្រេចសំរាប់ការជជែកពិភាគ្សាតទល់គ្នាលើកដំបូង

បេក្ខជនប្រធានាធិបតីអាមេរិកទាំងពីររូបត្រៀមខ្លួនជាស្រេចសំរាប់ការជជែកពិភាគ្សាតទល់គ្នាលើកដំបូង - ảnh 1
ការជជែកពិភាគ្សាតទល់គ្នាដោយផ្ទាល់រវាងលោកស្រី Hillary Clinton និងលោក Donald Trump ត្រូវបានអ្នកបោះឆ្នោតអាមេរិករង់ចាំយ៉ាងខ្លាំងណាស់ (រូបថត៖AP)

(VOVworld) - បរិយាកាសបោះឆ្នោតនៅអាមេរិកកំពុងក្ដៅឡើងៗពីមួយថ្ងៃទៅ
មួយថ្ងៃនៅពេលយុទ្ធនាការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦ចាប់ផ្ដើមឈានចូល
ក្នុងដំណាក់កាលចុងក្រោយ ដែលត្រូវបានគូសសញ្ញាដោយការជជែកពិភាគ្សា
តទល់គ្នាលើកដំបូងរវាងបេក្ខជននៃគណៈបក្សប្រជាធិបតេយ្យលោកស្រី Hillary
Clinton និងដៃគូប្រកួតប្រជែងនៃគណៈបក្សសាធារណៈរដ្ឋលោក Donald Trump។
ការជជែកពិភាគ្សាតទល់គ្នាដោយផ្ទាល់លើកដំបូងនេះនឹងប្រព្រឹត្តទៅនាម៉ោង៩
យប់ថ្ងៃទី២៦ កញ្ញា តាមម៉ោងតំបន់​នៅទីក្រុងញូវយ៉ក។បេក្ខជនទាំងពីររូប នឹង
ជជែកពិភាគ្សាអំពីប្រធានបទចំនួន៣នោះគឺ ទិសដៅអភិវឌ្ឍន៍នាពេលអនាគត
របស់ប្រទេសអាមេរិក ធ្វើយ៉ាងម៉េចដើម្បីទទួលបានភាពសម្បូររុងរឿងនិងការ
ធានាសន្តិសុខសំរាប់ប្រទេសជាតិ។នេះក៏ជាបញ្ហានានាដែលទាក់ទាញការ
យកចិត្តទុកដាក់ខ្លាំងបំផុតរបស់អ្នកបោះឆ្នោតអាមេរិកក្នុងយុទ្ធនាការបោះ ឆ្នោត
ប្រធានាធិបតីឆ្នាំនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ