បេក្ខជនមួយនាក់ទៀតរបស់គណៈបក្សសាធារណៈរដ្ឋអាចបញ្ឈប់ការប្រណាំងប្រឡងចូលសេតវិមាន
|
បេក្ខជនមួយនាក់ទៀតរបស់គណៈបក្សសាធារណៈរដ្ឋអាចបញ្ឈប់ការប្រណាំងប្រឡងចូលសេតវិមាន (Image: VNA) |
(VOVworld) – បេក្ខជនគណៈបក្សសាធារណៈអាមេរិក លោក Ben Carson បាន
ប្រកាសនាថ្ងៃទី ២ មិនា ថា៖ លោកនឹងមិនចូលរួមការជជែកតទល់ដែលនឹង
ត្រូវបានរៀបចំឡើងនាយប់ថ្ងៃទី ៣ មិនា ដោយសារលោកមិនឃើញផ្លូវនយោ
បាយរបស់ខ្លួនខាងមុខក្នុងយុទ្ធនាការចលនាសម្លេងគាំទ្រការបោះឆ្នោតប្រធានា
ធិបតីអាមេរិកឆ្នាំ ២០១៦ ទេ។ លោក Carson មិនផ្តោតទៅលើបញ្ហានេះដោយ
ផ្ទាល់ទេ ប៉ុន្តែ បានជូនដំណឺងថា៖ លោកនឹងពិភាពក្សាអំពីអនាគតនយោបាយ
របស់ខ្លួននៅក្រុមប្រឹក្សានយោបាយអភិរក្សនិយម (CPAC) នាថ្ងៃទី ៤ មិនា។
លោក Carson ក៏បានទទួលស្គាល់ថា៖ លោកកំពុងត្រូវបានស្ថិតក្នុងការដាក់
សម្ពាធន៍ពីបណ្ដាសមាជិកគណៈបក្សសាធារណៈដែលអំពាវនាវឲ្យលោក
បញ្ឈប់ យុទ្ធនាការចលនាសម្លេងគាំទ្រដើម្បីប្រមូលផ្តុំគាំទ្រសេដ្ឋី Donald
Trump ក្នុង ការរត់ប្រណាំងចូលសេតវិមានឆ្នាំ ២០១៦៕