|
អតីតអភិបាលទីក្រុងញូវយ៉ក លោក Rudy Giuliani (រូបថត៖AFP/TTXVN) |
(VOVworld) - អតីតអភិបាលទីក្រុងញូវយ៉ក លោក Rudy Giuliani ជាឧបការីមួយ
រូបក្នុងយុទ្ធនាការបោះឆ្នោតរបស់លោក Trump ហើយជាបេក្ខជនជួរមុខសំរាប់មុខ
តំណែងរដ្ឋមន្រ្តីការបរទេសនោះ បានប្រកាសថា នឹងមិនចូលរួមក្នុងគណៈរដ្ឋមន្រ្តី
ថ្មីរបស់ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump។
ដោយការដកចេញរបស់លោក Giuliani មុខតំណែងរដ្ឋមន្ត្រីការបរទេសអាមេរិក
នាបច្ចុប្បន្នគឺជាការប្រកួតប្រជែងរបស់បេក្ខជនចំនួន៣រូបនោះគឺអតីតបេក្ខជន
ប្រធានាធិបតីនៃគណៈបក្សសាធារណៈរដ្ឋលោក Mitt Romney អតីតនាយកស្ថាប័ន
ស៊ើបការណ៍សម្ងាត់កណ្ដាលអាមេរិកលោក David Petraues និងព្រឹទ្ធសមាជិកគណៈ
បក្សសាធារណៈរដ្ឋលោក Bob Corker៕