បេក្ខជនវៀតណាម៣នាក់បានចូលដល់វគ្គផ្តាច់ព្រ័ត្រនៃការប្រឡងជើងឯករចនាក្រាហ្វិចអន្តរជាតិ
(VOVWORLD) - នាថ្ងៃទី ៣ ខែមិថុនា នៅទីក្រុងហាណូយប្រទេសវៀតណាមបានប្រព្រឹត្តទៅវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតដណ្ដើមពានរង្វាន់ជើងឯករចនាក្រាហ្វិចអន្តរជាតិ) ឆ្នាំ 2019 (Adobe Certified Associate World Championship - ACAWC ។
ដោយឈ្នះលើបេក្ខជនរាប់រយនាក់ ដែលចូលរួម ACAWC នៅវគ្គផ្តាច់ព្រ័ត្រជាតិ បេក្ខ ជន ១៥ នាក់ បានបកស្រាយអំពីគំនិតច្នៃប្រឌិត ក្រោមប្រធានបទ “គុណសម្បត្តិរបស់វិញ្ញាបនបត្រទទួលស្គាល់ភាសាអង់គ្លេសសម្រាប់យុវជនវៀតណាម” ។ លទ្ធផលចុងក្រោយ គឺ Tran Ngoc Anh Khoa, និស្សិតសាកលវិទ្យាល័យ Hoa Sen (ទីក្រុងហូជីមិញ) បានឈ្នះពានរង្វាន់លេខ១ថ្នាក់ជាតិ។ ពានរង្វាន់លេខពីរ បានទៅ Nguyen Thanh សិស្សថ្នាក់ទី ១០ នៃអនុវិទ្យល័យ Nguyen Tat Thanh (ទីក្រុងហាណូយ) និង Luong Duyen Binh Nguyen, និស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាទូរគមនាគមន៍ (ទីក្រុងហាណូយ) ។
បេក្ខជនទាំងបីរូបនេះ នឹងក្លាយទៅជាតំណាងរបស់វៀតណាម ចូលរួមក្នុងវគ្គផ្តាច់ព្រ័ត្រអន្តរជាតិ នៃព្រឹត្តិការណ៍ ACAWC ឆ្នាំ 2019 ដែលប្រព្រឹត្តទៅនៅទីក្រុងញូវយ៉ក (អាមេ រិក) ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣១ ខែកក្កដា៕