បេក្ខនារីវៀតណាមបានគ្រងមកុដជាបវរកញ្ញា Miss Super Global ឆ្នាំ ២០១៩

(VOVWORLD) - តារាចម្រៀងនិងជាអ្នកបង្ហាញម៉ូដ  Hoang Thi Ky Duyen (ឬមារហ័សនាមថា Bon Nabi) បានគ្រងមកុដជាបវរកញ្ញា Miss Super Global ឆ្នាំ ២០១៩ ។
បេក្ខនារីវៀតណាមបានគ្រងមកុដជាបវរកញ្ញា Miss Super Global ឆ្នាំ ២០១៩ - ảnh 1 បេក្ខនារីវៀតណាម Hoang Thi Ky Duyen បានគ្រងមកុដជាបវរកញ្ញា Miss Super Global ឆ្នាំ ២០១៩ (vovworld.vn)

នាថ្ងៃទី១៨ ខែតុលានៅសណ្ឋាគារ Marriott Dubai នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ( UAE) បានប្រព្រឹត្តទៅពិធីប្រកួតវគ្គផ្តាច់ព្រ័ត្រសម្រស់បវរកញ្ញាអន្តរជាតិ Miss Super Globe ឆ្នាំ២០១៩  ដោយមានការចូលរួមពីបេក្ខនារីជាច្រើនយ៉ាងកុះករមកពីប្រទេសជាច្រើន។

នៅក្នុងរាត្រីនៃការប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រពិធីនេះ បេក្ខនារីបានចូលរួមប្រកួតបង្ហាញម៉ូតសម្លៀកបំពាក់រាត្រីសមោសរ សំលៀកបំពាក់ជាតិរបស់ប្រទេសនីមួយៗនិងឈានចូលវគ្គសួរនិងឆ្លើយសម្រាប់បេក្ខជនទាំង ១០ ដែលមានពិន្ទុខ្ពស់ជាងគេផងដែរ។ លទ្ធផលចុងក្រោយ បេក្ខនារីវៀតណាម  Hoang Thi Ky Duyen ដែលមានស្រុកកំណើតនៅទីក្រុងហូជីមិញ កើតនៅឆ្នាំ ១៩៩៥ ទទួលបានគ្រងមកុដជាបវរកញ្ញា Miss Super Global ឆ្នាំ ២០១៩។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍ Miss Super Globe ឆ្នាំ២០១៩  គឺជាការប្រកួតសម្រស់អន្តរជាតិដែលប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ