បក្ខពួកនានានៅប៉ាឡេស្ទីនបើកកិច្ចប្រជុំផ្សះផ្សានៅអេហ្ស៊ីប
(VOVWORLD) - ក្នុងសេចក្តីប្រកាសក្នុងកិច្ចប្រជុំ លោក Abbas បានស្នើឱ្យបង្កើតគណៈកម្មាធិការមួយ ដែលមានតំណាងនៃបក្ខពួកនានានៅប៉ាឡេស្ទីន ដើម្បីពន្លឿនការងារជាបន្ទាន់លើបញ្ហាដែលបានពិភាក្សា។
លោកប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas ។ រូបថត៖ AFP/VNA |
ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas កាលពីម្សិលមិញ (ថ្ងៃទី ៣០ ខែកក្កដា) បានអំពាវនាវឱ្យបង្កើតគណៈកម្មការមួយដើម្បីសម្រេចរួចរាល់កិច្ចសន្ទនា ស្ដីពីបញ្ហានានា ដែលបានពិភាក្សាក្នុងកិច្ចប្រជុំផ្សះផ្សាររបស់ប្រមុខបក្ខពួកនានានៅប៉ាឡេស្ទីន ដែលបានប្រព្រឹត្តិទៅនាថ្ងៃដដែល។
កិច្ចប្រជុំផ្សះផ្សារវាងបក្សពួកនានានៅប៉ាឡេស្ទីនបានប្រព្រឹត្តិទៅនៅទីក្រុង New Alamein របស់អេហ្ស៊ីប ដែលដឹកនាំដោយលោកប្រធានាធិបតី Abbas សំដៅស្វែងរកវិធីស្ដារសាមគ្គីភាពរវាងបក្ខពួកនានានៅប៉ាឡេស្ទីន ក្នុងបរិបទដែលអំពើហិង្សាបានកើនឡើងរវាងជនអ៊ីស្រាអែល និងជនប៉ាឡេស្ទីននៅតំបន់ West Bank ។ ក្នុងសេចក្តីប្រកាសក្នុងកិច្ចប្រជុំ លោក Abbas បានស្នើឱ្យបង្កើតគណៈកម្មាធិការមួយ ដែលមានតំណាងនៃបក្ខពួកនានានៅប៉ាឡេស្ទីន ដើម្បីពន្លឿនការងារជាបន្ទាន់លើបញ្ហាដែលបានពិភាក្សា។ អេហ្ស៊ីបបានធ្វើជាអាជ្ញាកណ្ដាលកិច្ចប្រជុំផ្សះផ្សារវាងបក្ខពួកនានានៅប៉ាឡេស្ទីន ក្នុងបរិបទអំពើហឹង្សាកើនឡើងនៅតំបន់ West Bank ដែលបណ្តាលឲ្យជនប៉ាឡេស្ទីនយ៉ាងហោចណាស់ ១២ នាក់ត្រូវស្លាប់ និងមនុស្សជាង ១៥០នាក់ទៀតត្រូវរងរបួសក្នុងខែកក្កដាផងដែរ៕