បើកឆ្នាំទេសចរណ៍ជាតិ - ពិធីបុណ្យ Hoa Lu ២០២១ ដោយប្រធានបទ “Hoa Lu - រាជធានីបុរាណមួយពាន់ឆ្នាំ”
(VOVWORLD) - ប្រទេសវៀតណាមបានក្លាយជាចំណុចភ្លឺនៅលើផែនទីទេសចរណ៍ពិភពលោក។
ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញថ្លែងសុន្ទរកថានៅក្នុងពិធីបើកឆ្នាំទេសចរណ៍ជាតិ ២០២១ (រូបថត៖ TTXVN) |
នាយប់ថ្ងៃទី ២០ ខែមេសា នៅមណ្ឌលកេរដំណែលជាតិពិសេសអតីតៈរាជធានី Hoa Lu នៅឃុំ Truong Yen ស្រុក Hoa Lu ខេត្ត Ninh Binh បានប្រព្រឹត្តទៅពិធីបើកឆ្នាំទេសចរណ៍ជាតិ - ពិធីបុណ្យ Hoa Lu ២០២១ ដោយប្រធានបទ “Hoa Lu- រាជធានីបុរាណមួយពាន់ឆ្នាំ”។ ថ្លែងក្នុងពិធីបើក ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖ ដោយមានការដឹកនាំរបស់បក្ស ការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូល ជាពិសេសការចូលរួមរបស់ប្រជាជន វៀតណាមបាននិងកំពុងគ្រប់គ្រងយ៉ាងល្អប្រសើរជំងឺកូវីដ ១៩។ ប្រទេសវៀតណាមបានក្លាយជាចំណុចភ្លឺនៅលើផែនទីទេសចរណ៍ពិភពលោក។ ជាមួយគ្នានោះ Ninh Binh ត្រូវបានលើកតំកើងថាជាគោលដៅមួយក្នុងចំណោមគោលដៅ ៥០ ដែលគួរឲ្យទាក់ទាញបំផុតនៅលើពិភពលោក (ទស្សនាវដ្តី Business Insider ២០១៨) ដែលជាគោលដៅមួយក្នុងចំណោមគោលដៅ ២០ ដ៏ល្អសម្រាប់វិស័យទេសចរណ៍ស្វែងរក (Hostelworld ២០២០) ហើយជាពិសេស នាពេលថ្មីៗនេះ Ninh Binh ត្រូវបានជ្រើសរើសជា “គោលដៅទេសចរណ៍រួសរាយរាក់ទាក់បំផុត” (Traveller Review Awards, booking.com, 2021)។
យ៉ាងណាមិញ ឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam បានស្នើឱ្យប្រជាជន គោរពយ៉ាងតឹងរឹងនូវបទប្បញ្ញត្តិនិងសេចក្តីណែនាំដើម្បីអាចរួមរស់ប្រកបដោយសុវត្ថិភាពនិងអភិវឌ្ឍន៍នៅក្នុងគ្រាជំងឺរាតត្បាតកូវីដ ១៩ នេះ៕