បើកឆ្នាំមិត្តភាពជប៉ុន-វៀតណាម
(VOV)_នាយប់ថ្ងៃទី១ មិនា នៅទីក្រុងហាណូយ បានប្រារព្វឡើងពិធីបើក ឆ្នាំ
មិត្តភាពជប៉ុន-វៀតណាម ដោយស្ថានទូតជប៉ុនប្រចាំនៅវៀតណាម រៀបចំឡើង ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី ៤០ទិវាបង្កើតទំនាក់ទំនងការទូត រវាងប្រ
ទេសទាំងពីរជប៉ុន-វៀតណាម ( ថ្ងៃទី២១កញ្ញាឆ្នាំ១៩៧៣-ថ្ងៃទី២១កញ្ញាឆ្នាំ២០១៣)។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Hoang Trung Hai បានអះ
អាងថា÷ឆ្នាំ មិត្តភាពជប៉ុន-វៀតណាម ប្រព្រឹត្តទៅក្នុងសភាពការណ៍ ទំនាក់ទំនងរវាងប្រទេសទាំងពីរ កំពុងអភិវឌ្ឍន៍យ៉ាងទូលំទូលាយ និងស៊ីជំរៅ លើគ្រប់វិស័យ ពីនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម បច្ចេកវិទ្យា ដល់វិស័យអប់រំ សុខាភិបាល ជាដើម។ ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បានលើកច្បាស់ថា÷
« បណ្ដាដំណើរទស្សនកិច្ចគ្រប់ជាន់ថ្នាក់ ពិសេសគឺរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ បណ្ដាសកម្មភាព កម្មវិធីផ្លាស់ប្តូរ ក្នុងឆ្នាំមិត្តភាពនេះ នឹងជួយធ្វើអោយស៊ីជំ រៅថែម
ទៀត មនោសញ្ជេតនា មិត្តភាព និងការយល់ដឹងគ្នាទៅវិញទៅមក រវាងប្រជាជននៃ
ប្រទេសទាំងពីរ។ ពិសេសគឺបណ្ដាជំនាន់វ័យក្មេង រួមចំណែកដ៏សែនសំខាន់ ក្នុងការ
បង្កើននិងពង្រឹង គ្រិះដ្ឋាននៃការអភិវឌ្ឍន៍ យូរអង្វែង ចីរភាព របស់ចំណងទំនាក់ទំ
នងសហប្រតិបត្តិការ មិត្តភាពរវាងប្រទេសទាំងពីរ»
ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅវៀតណាម លោក Yasuai Tanazki ក៏បានសម្ដែង
គោល បំណងថា÷បណ្ដាសកម្មភាពនិងព្រឹត្តិការណ៍ពិសេសក្នុងឆ្នាំមិត្តភាពជប៉ុន-វៀតណាម នឹងរួមចំណែកធ្វើអោយស៊ីជំរៅថែមទៀតចំណងទំនាក់ទំនងសហ ប្រតិ បត្តិការ រវាងប្រទេសទាំងពីរ៕
|
ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅវៀតណាម លោក Yasuai Tanazki(internet) |