បើកជើងហោះហើរត្រង់រវាងវៀតណាមជាមួយប្រទេសនិងតំបន់ដែនដីមួយចំនួន
(VOVWORLD) -នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ទើបនឹងអនុម័តនូវគម្រោងការស្តីពីការ កំណត់ទិសដៅជើងហោះហើរផ្ទាល់រវាង វៀតណាមជាមួយប្រទេសនិងតំបន់ដែនដីមួយចំនួន សំដៅជម្រុញការវិនិយោគអភិវឌ្ឍន៍ បង្កើនការជួបប្រាស្រ័យនិងធ្វើសមាហរណ កម្មអន្តរជាតិ។
គោលដៅនៃគម្រោងការនេះគឺសំដៅបើកជើងហោះហើរអន្តរជាតិ រវាង វៀតណាមជាមួយទីផ្សារគោលមួយចំនួន ដូចជា អាមេរិក ចិន កូរ៉េខាងត្បូង ជប៉ុន ថៃ ម៉ាឡេស៊ី រុស្ស៊ី អាល្លឺម៉ង់ បារាំង អង់គ្លេស ឥណ្ឌា ក៏ដូចជាទីផ្សារមានសក្កានុភាពផ្សេង ៗ ដូចជា បណ្តាប្រទេសអេមីរេតអារ៉ាប់រួម និងអាហ្វ្រិកខាងជើងជាដើម។
វៀតណាមបើកជើងហោះហើរត្រង់ទៅកាន់ប្រទេសនិងតំបន់ដែនដីមួយចំនួន |
ស្តីពីទិសដៅអភិវឌ្ឍន៍ជើងហោះហើរទៅកាន់ចិន គឺដល់ឆ្នាំ២០២០ ក្រុមហ៊ុនអាកាស ចរណ៍នានារបស់វៀតណាមបានបើកជើងហោះហើរថ្មី ធ្វើដំណើរពីទីក្រុង Da Nang ទី ក្រុង Hai Phong ទីក្រុង Nha Trang ទីក្រុង Phu Quoc ទីក្រុង Da Lat ទីក្រុង Can Tho ទៅកាន់ទីក្រុងហៃគូ ទីក្រុងអ៊ូហាន ទីក្រុងហាប៊ីន ទីក្រុងស៊ីម៉េនជាដើម។
ស្តីពីទិសដៅអភិវឌ្ឍន៍ជើងហោះហើរដល់រុស្ស៊ី គឺដល់ឆ្នាំ២០២០ ក្រុមហ៊ុនអា កាសចរណ៍វៀតណាមនឹងបើកជើងហោះហើរទៅកាន់ទីក្រុង Yekaterinburg និងទី ក្រុង Vladivostok បើកជើងហោះហើរថ្មីរវាងទីក្រុង Da Nang និងរុស្ស៊ី និងបើកឲ្យ ដំណើរការឡើងវិញជើង ហោះហើរពីទីក្រុង Nha Trang ទៅកាន់ទីក្រុងម៉ូស្គូ។
ស្តីពីទិសដៅអភិវឌ្ឍន៍ជើងហោះហើរទៅកាន់អាមេរិក វៀតណាម Airlines បាន បើកជើងហោះហើរត្រង់ទៅកាន់អាមេរិកដោយជម្រើសដំបូងគឺទីតាំងមួយនៅត្រើយ ខាងលិចរបស់អាមេរិក(ពោលគឺទីក្រុង San FranciscoឬLos Angeles) នាឆ្នាំ២០១៨៕