បើកជើងហោះហើរអន្តរជាតិឡើងវិញ ដោយដឹកអ្នកដំណើរតាមតំបន់ដែលមានកត្តាសុវត្ថិភាពខ្ពស់ ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២
(VOVWORLD) - រយៈពេលសាកល្បងចាប់ផ្តើមពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២។
យោងតាមសេចក្តីជូនដំណឹងរបស់ការិយាល័យរដ្ឋាភិបាល នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Pham Binh Minh បានយល់ព្រមលើផែនការ បើកឲ្យដំណើរការឡើងវិញនូវជើងហោះហើរអន្តរជាតិ ដែលដឹកអ្នកដំណើរតាមរយៈតំបន់ដែលមានកត្តាសុវត្ថិភាពខ្ពស់។ នៅចំពោះមុខគឺ ប៉េកាំង/ក្វាងចូវ (ចិន) តូក្យូ (ជប៉ុន) សេអ៊ូល (កូរ៉េ) តៃប៉ិ (តៃវ៉ាន់ - ចិន) បាងកក (ថៃ) សិង្ហបុរី វៀងចន្ទន៍ (ឡាវ) ភ្នំពេញ (កម្ពុជា) សាន់ហ្វ្រាន់ស៊ីស្កូ/ទីក្រុង Los Angeles (សហរដ្ឋអាមេរិក) ដោយឈរលើមូលដ្ឋាននៃការណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីវិធានការបង្កាប្រឆាំងជំងឺរាតត្បាតសម្រាប់ប្រជាជនឆ្លងដែន ធានាសុវត្ថិភាពនិងប្រសិទ្ធភាព។ រយៈពេលសាកល្បងចាប់ផ្តើមពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២។
សេចក្តីសម្រេចនេះមានគោលបំណងបង្កើតយុទ្ធសាស្ត្រ “សម្របខ្លួនប្រកបដោយសុវត្ថិភាព មានភាពបត់បែន គ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ មិនឱ្យវៀតណាមដើរថយក្រោយប្រទេសដទៃទៀតក្នុងតំបន់ ហើយទន្ទឹមនឹងនោះ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជនក្នុងតំបន់ វិលត្រឡប់មកមាតុភូមិ ក្នុងបរិបទនៃបុណ្យចូលឆ្នាំថ្មីខាងមុខនេះ៕