បេកជនពិសេសរុស្ស៊ីទៅកាន់កូរ៉េខាងត្បូងដើម្បីពិភាក្សាអំពីបញ្ហានុយក្លេអ៊ែររបស់ ស.ប.ប.ក.
(VOVWORLD) - បេសកជនពិសេសជួរមុខរបស់រុស្ស៊ីទទួលបន្ទុកបញ្ហាកម្មវិធីនុយក្លេអ៊ែរកូរ៉េ ខាងជើង អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Igor Morgulov បានទៅកាន់រដ្ឋធានី Seoul ដើម្បីពិភាក្សាជាមួយមជ្ឈដ្ឋានមន្ត្រីកូរ៉េខាងត្បូងអំពីវិបត្តិបច្ចុប្បន្នលើឧបទ្វីបកូរ៉េ។
បេកជនពិសេសរុស្ស៊ីទៅកាន់កូរ៉េខាងត្បូងដើម្បីពិភាក្សាអំពីបញ្ហានុយក្លេអ៊ែររបស់ ស.ប.ប.ក. |
(VOVworld) – បេសកជនពិសេសជួរមុខរបស់រុស្ស៊ីទទួលបន្ទុកបញ្ហាកម្មវិធីនុយក្លេអ៊ែរកូរ៉េ ខាងជើង អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Igor Morgulov បានទៅកាន់រដ្ឋធានី Seoul ដើម្បីពិភាក្សាជាមួយមជ្ឈដ្ឋានមន្ត្រីកូរ៉េខាងត្បូងអំពីវិបត្តិបច្ចុប្បន្នលើឧបទ្វីបកូរ៉េ។ នាថ្ងៃទី ២៧ វិច្ឆិកា អនុរដ្ឋមន្ត្រីកាបរទេសលោក Igor Morgulov ជួបសន្ទនាជាមួយបេសកជនពិសេស របស់កូរ៉េខាងត្បូងទទួលបន្ទុកបញ្ហាសន្តិភាពនិងសន្តិសុខលើឧបទ្វីបកូរ៉េ លោក Lee Do-hoon។ តាមគំរោង ភាគីទាំងពីរចែករំលែកការវាយតំលៃស្តីពីស្ថានភាពសន្តិសុខបច្ចុប្បន្នលើ ឧបទ្វីបកូរ៉េក្នុងកាលៈទេសៈព្យុងយ៉ាងគ្មានទង្វើយោធាបន្តែមណាមួយឡើយក្នុងអំឡុង ២ ខែកន្លងទៅ។ ប្រការត្រូវបានចាត់ទុកជាលក្ខ័ណដើម្បីចាប់ផ្តើមឡើងវិញការចរចារជាមួយកូរ៉េខាងជើង។ ភាគីទាំងពីរក៏បានអះអាងជាថ្មីម្តងទៀតនូវកិច្ចសន្យាអំពីសន្តិវិធីសំរាប់បញ្ហានុយក្លែអ៊ែររបស់ ស.ប.ប.ក.៕