បើកជំរុំវិស្សមកាលកុមារប្រទេសទាំង៣ វៀតណាម ឡាវ និងកម្ពុជា
(VOVWORLD) -នាព្រឹកថ្ងៃទី ៣១ ខែកក្កដា នៅទីក្រុងហូជីមិញ សម្ព័ន្ធយុវជនទីក្រុងហូជីមិញ បានរៀបចំពិធីបើកជំរុំវិស្សមកាលកុមារនៃប្រទេសទាំង៣ វៀតណាម ឡាវ និងកម្ពុជា លើកទី៥ ឆ្នាំ២០១៨ ក្រោមប្រធានបទ “វង់ដៃជាមិត្តភ័ក្កិ”។
បើកជំរុំវិស្សមកាលកុមារប្រទេសទាំង៣ វៀតណាម ឡាវ និងកម្ពុជា |
ពិធីបោះជំរុំវិស្សមកាលលើកនេះបានទាក់ទាញការចូលរួមរបស់កុមារាកុមារី ចំនួន ២០៥ នាក់ និងកម្មាភិបាលទទួលបន្ទុកចំនួន៤១នាក់ដែលជាតំណាងឲ្យគំរូ ឆ្នើមក្នុងការសិក្សានិងសកម្មភាពចលនាកុមារនៃប្រទេសទាំង៣។ នៅក្នុងពិធី បើកជុំរុំលើកនេះ តំណាងទាំងឡាយបានចូលរួមសកម្មភាពអុជធូប និងដាក់ កម្រងផ្កាជូនលោកប្រធានហូជីមិញនៅមណ្ឌលកុមារទីក្រុង និងទៅទស្សនា កន្លែងលេចធ្លោមួយចំនួនទៀតនៅសារមន្ទីរទីក្រុងហូជីមិញ។នៅក្នុងពិធីបើកជំរុំកុមារនៃប្រទេស ទាំង៣ វៀតណាម ឡាវនិងកម្ពុជាគឺជាសកម្មភាពប្រពៃណីដែល ត្រូវបានរៀបចំក្នុង២ឆ្នាំមួយដង ក្នុងគោលបំណងរឹតចំណងទំនាក់ទំនង សាមគ្គិភាព មិត្តភាព អន្តរជាតិ និងជាវេទិកាជួបប្រាស្រ័យនិងសិក្សាស្រាវ ជ្រាវទៅវិញ ទៅមកសំរាប់កុមារនៃប្រទេសទាំង៣ ផងដែរ។ ជំរុំវិស្សមកាលកុមារ ឆ្នាំ២០១៨ ប្រព្រឹត្តទៅចាប់ ពីថ្ងៃទី៣១ខែកក្កដា ដល់ថ្ងៃទី៤ ខែសីហា៕