បើកដំណើរការគម្រោងថាមពលស្អាត ដែលមានតម្លៃ ៣៦លានដុល្លារ

(VOVWORLD) - នាថ្ងៃទី ៣ ខែមិថុនា នៅទីក្រុងហាណូយ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Marc Knapper  រួមជាមួយអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Dang Hoang An និងនាយិកាទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) វៀតណាម លោកស្រី Ann Marie Yastishock បានបើកដំណើរការគម្រោងថាមពលស្អាត ដែលមានតម្លៃសរុបចំនួន ៣៦ លានដុល្លា ដែលឧបត្ថម្ភដោយ USAID។
បើកដំណើរការគម្រោងថាមពលស្អាត ដែលមានតម្លៃ ៣៦លានដុល្លារ - ảnh 1ប្រព័ន្ធផលិតអគ្គិសនីពីថាមពលខ្យល់នៅលើកោះ Truong Sa ។ រូបថត៖ Quan Trang/TTXVN

គម្រោងនេះត្រូវបានអនុ ប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ប្រកាសជាលើកដំបូង ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម កាលពីខែសីហា ឆ្នាំ ២០២១។

គម្រោងនេះមានឈ្មោះថា គម្រោងថាមពលមានកំរិតបំភាយឧស្ម័នទាបនៅ វៀត ណាមលើកទី២ (V-LEEP II) បានជួយឧបត្ថម្ភការកៀងគរហិរញ្ញវត្ថុ សម្រាប់ ថាមពលកកើតឡើងវិញប្រមាណ ២.០០០ MW និងថាមពលឧស្ម័នប្រមាណ ១.០០០ MW។ កម្មវិធី V-LEEP II នឹងបន្តពង្រឹងជំនួយផ្នែកបច្ចេកទេសដល់វៀតណាម ដើម្បីអនុវត្តន៍គោលដៅនៃការផ្លាស់ប្ដូរថាមពលប្រកបដោយនិរន្តរភាព។ កម្មវិធីនេះ ត្រូវបានរំពឹងថានឹងផ្ដល់សកម្មភាពសហប្រតិបត្តិការ បណ្តុះបណ្តាល លើកកម្ពស់សមត្ថភាព ឧបករណ៍សម្រាប់ការគ្រប់គ្រងនិងអនុវត្តន៍ផែនការម ដោយតភ្ជាប់ការផ្ទេរបច្ចេកវិទ្យាសម្រាប់ផលិតកម្ម និងការគ្រប់គ្រងថាមពល រួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តកិច្ចសន្យារបស់វៀតណាម ស្តីពីគោលដៅកាត់បន្ថយការបំភាយឧស្ម័ន៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ