បើកដំណើរការជើងហោះហើរ Can Tho - Van Don៖ ឱកាសកាន់តែច្រើនសម្រាប់តភ្ជាប់ពាណិជ្ជកម្ម និងទេសចរណ៍រវាងតំបន់ទាំងពីរ
(VOVWORLD) - នាថ្ងៃទី ២៥ មេសា អាកាសយានដ្ឋានអន្តរជាតិ Can Tho បានសម្របសម្រួលជាមួយមន្ទីរដឹកជញ្ជូននៃទីក្រុង Can Tho មន្ទីរពាក់ព័ន្ធ និងក្រុមហ៊ុនអាកាសចរណ៍ Vietjet Air ដើម្បីស្វាគមន៍ និងបម្រើអ្នកដំណើរលើជើងហោះហើរដំបូងនៃជើងហោះហើរ Van Don - Can Tho - Van Don (ខេត្ត Quang Ninh)។
ក្រុមអ្នកដំណើរដំបូងគេនៃជើងហោះហើរ Van Don - Can Tho (រូបថត៖ VOV) |
ការបើកជើងហោះហើរថ្មីនេះ បើកឱកាសជាច្រើនក្នុងការតភ្ជាប់ទេសចរណ៍ និងពាណិជ្ជកម្មទំនិញរវាងតំបន់ទាំងពីរ។
លោក Nguyen Thuc Hien អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho បានឲ្យដឹងថា ក្រៅពីបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជនក្នុងមូលដ្ឋានទាំងពីរក្នុងការផ្លាស់ទី ការបើកជើងហោះហើររវាងមូលដ្ឋានទាំងពីរ Can Tho - Quang Ninh មានអត្ថន័យសំខាន់ក្នុងការអភិវឌ្ឍទេសចរណ៍ ការតភ្ជាប់ពាណិជ្ជកម្ម ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សន្តិសុខជាតិ ទាក់ទាញការវិនិយោគ អភិវឌ្ឍន៍ទេសចរណ៍៖ “យើងនឹងសម្របសម្រួលជាមួយខេត្ត Quang Ninh អំពីរបៀបរៀបចំសន្និសិទជំរុញការវិនិយោគ ដើម្បីផ្សព្វផ្សាយទេសចរណ៍ទីក្រុង Can Tho និងតំបន់ដីសណ្តទន្លេ Cuu Long ទាំងមូលទៅកាន់ខេត្ត Quang Ninh ក៏ដូចជាខេត្តភាគឦសាន។ ទន្ទឹមនឹងនោះ ក៏តភ្ជាប់សហគ្រាសជំរុញពាណិជ្ជកម្មនាំយកកសិផលដែលមានតម្លៃពាណិជ្ជកម្មខ្ពស់ដូចជា ផ្លែឈើ ផលិតផលជលផល និងអាហារសមុទ្រទៅកាន់ខេត្ត Quang Ninh បណ្តាខេត្តភាគខាងជើង និងនាំចេញទៅកាន់ចិន”។
ជើងហោះហើរដំបូងដែលតភ្ជាប់ទីក្រុង Can Tho និង Van Don នឹងសាកល្បង ជើងហោះហើរទៅមកចំនួន ៣ លើកក្នុងមួយសប្តាហ៍ នៅថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍ ដោយចំណាយរយៈពេលត្រឹមតែ ២ ម៉ោង និង ២០ នាទីនៃការហោះហើរត្រង់សម្រាប់ជើងនីមួយៗប៉ុណ្ណោះ៕