បើកតាំងពិព័រណ៌ឋានសួគ៌នៅតំបន់ Tay Nguyen ក្នុងមហោស្រពផ្កា Da Lat

(VOVWORLD) - ជាការចាប់ផ្តើមនៃព្រឹត្តិការណ៍ចំនួន ៩ នៃមហោស្រពផ្កា Da Lat លើកទី ៩ ឆ្នាំ ២០២២ ដែលប្រព្រឹត្តទៅពីខែវិច្ឆិកាដល់ចុងខែធ្នូ ឆ្នាំ ២០២២ នារសៀលថ្ងៃទី ១១ ខែវិច្ឆិកា នៅបឹង Xuan Huong ទីក្រុង Da Lat (ខេត្ត Lam Dong) បានប្រព្រឹត្តទៅការតាំងពិព័រណ៍ "ឋានសួគ៌នៅតំបន់ Tay Nguyen"។

ការតាំងពិព័រណ៌បានសម្តែងឡើងវិញ នូវផ្ទះ Rong និង San ចំនួន ៥ ខ្នង ជាមួយនឹងស្ថាបត្យកម្មប្រពៃណីរបស់ជនជាតិភាគតិចនៅតំបន់ Tay Nguyen។ នៅតាមគេហដ្ឋានប្រពៃណី វត្ថុបុរាណជាង ៣.០០០ ត្រូវបានដាក់តាំង រួមទាំងឧបករណ៍ភ្លេង ជំនឿវប្បធម៌ និងពិធីបុណ្យ ឧបករណ៍បរបាញ់ សំលៀកបំពាក់ប្រពៃណី ឧបករណ៍សម្រាប់ផលិតកម្មនិងប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ.. របស់ជនជាតិភាគតិចនៅតំបន់ Tay Nguyen អស់ជាច្រើនសតវត្សមកហើយ។

ក្នុងឱកាសនេះ នៅឯកន្លែងតាំងពិព័រណ៌ “ឋានសួគ៌នៅតំបន់ Tay Nguyen” ក៏មានការតាំងបង្ហាញម៉ូដសម្លៀកបំពាក់ដែលប្រកបដោយភាពច្នៃប្រឌិត ដោយពណ៌ចម្រុះដោយឡែកនៃជនជាតិនីមួយៗ នៅតំបន់ Tay Nguyen។  លោក Ton Thien San ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Lat ប្រធានគណៈកម្មាធិការរៀបចំពិធីបុណ្យផ្កា Da Lat លើកទី ៩ ឆ្នាំ ២០២២ បានឲ្យដឹងថា៖ “ ព្រឹត្តិការណ៍បើកចំនួនពីរសម្រាប់ពិធីបុណ្យផ្កា Da Lat លើកទី៩ ឆ្នាំ២០២២ មិនត្រឹមតែជាការរំលេច ថែមទាំងបង្ហាញពីបំណងចង់បន្តថែរក្សា អភិរក្ស និងលើកតម្កើងតម្លៃវប្បធម៌ សម្បូរបែបប្រចាំតំបន់របស់ជនជាតិភាគតិចនៅតំបន់ Tay Nguyen ទៀតផង។ អាស្រ័យហេតុនេះ នាំមកនូវជីវភាពរស់នៅកាន់តែល្អប្រសើរជូនប្រជាជនជនជាតិភាគតិច រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាពនៃមូលដ្ឋាននីមួយៗ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ