បើកថវិការចំណាយសម្រាប់កម្មវិធីគោលដៅជាតិក្នុងឆ្នាំ ២០២២ យ៉ាងសកម្ម

(VOVWORLD) - បណ្ដាកម្មវិធីគោលដៅជាតិដែលត្រូវបានអនុវត្តន៍ក្នុងដំណាក់កាលនេះរួមមាន៖ ការកសាងជនបទថ្មី ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ព្រៃភ្នំ ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។
បើកថវិការចំណាយសម្រាប់កម្មវិធីគោលដៅជាតិក្នុងឆ្នាំ ២០២២ យ៉ាងសកម្ម - ảnh 1ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍វៀតណាមលោក Pham Binh Minh (រូបថត៖ VNA)

នាព្រឹកថ្ងៃទី ២៩ កក្កដា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍វៀតណាមលោក Pham Binh Minh បានអញ្ជើញធ្វើជាអធិបតីក្នុងសន្និសីទតាមអនឡាញនៃគណៈកម្មាធិការដឹកនាំមជ្ឈិមស្តីពីកម្មវិធីគោលដៅជាតិសម្រាប់ ដំណាក់កាល ២០២១-២០២៥ ជាមួយមូលដ្ឋានស្ដីពីលទ្ធផលនៃការអនុវត្តកម្មវិធីគោលដៅជាតិសម្រាប់ ៦ខែដើមឆ្នាំ និងភារកិច្ច ដំណោះស្រាយដ៏សំខាន់ៗក្នុងរយៈពេល ៦ ខែចុងឆ្នាំ២០២២។ បណ្ដាកម្មវិធីគោលដៅជាតិដែលត្រូវបានអនុវត្តន៍ក្នុងដំណាក់កាលនេះរួមមាន៖ ការកសាងជនបទថ្មី ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ព្រៃភ្នំ ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។

ក្នុងសន្និសីទនេះ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Pham Binh Minh បានស្នើឲ្យ ក្រសួងផែនការ និងវិនិយោគ រួមជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនានាត្រូវទទួលខុសត្រូវក្នុងការត្រួតពិនិត្យសំណើររបស់មូលដ្ឋាន សុក្រិតប្រព័ន្ធឯកសារគតិយុទ្ធពាក់ព័ន្ធនានា ដូចជាសារាចរ ឯកសារណែនាំជាដើមនៃកម្មវិធីគោលដៅជាតិឲ្យបានមុនថ្ងៃទី ១៥ ខែសីហា។ ដល់ថ្ងៃទី ១៥ ខែសីហា ក្រសួង ស្ថាប័ននានាត្រូវបំពេញការប្រកាសឱ្យប្រើ ឬដាក់ជូនអាជ្ញាធរមានសមត្ថកិច្ច ដើម្បីផ្សព្វផ្សាយឯកសារណែនាំដែលនៅសេសសល់ ដើម្បីឲ្យមូលដ្ឋាននានាធ្វើការបើកប្រាក់ចំណាយជាង ៣៤ ០០០ ពាន់លានដុង នៃកម្មវិធីគោលដៅជាតិទាំង ៣ ក្នុងឆ្នាំ ២០២២ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Pham Binh Minh កំណត់កាលបរិច្ឆេទដូច្នេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ