បាក់ទំនប់វារីអគ្គិសនីនៅឡាវ៖ មនុស្សបាត់បង់ជីវិតរាប់សិបនាក់

(VOVWORLD) -នាវេលាម៉ោង ២០ ថ្ងៃទី ២៣ កក្កដា វារីអគ្គិសនី Sepien Senamnoi នៅស្រុក Sanamxay ខេត្ត  Attapeu ភាគខាងត្បូងប្រទេសឡាវ ត្រូវបាក់ទំនប់។ 
បាក់ទំនប់វារីអគ្គិសនីនៅឡាវ៖ មនុស្សបាត់បង់ជីវិតរាប់សិបនាក់ - ảnh 1អាជ្ញាធរមូលដ្ឋានបានប្រមូលផ្ដុំកងកម្លាំងទាំងឡាយ ដើម្បីចូលរួមការស្វែងរកអ្នកបាត់ខ្លួន (Attapeu Today)  

ករណីបាក់ទំនប់នេះបានបណ្ដាលឲ្យជន់លិចភូមិចំនួន ១០ នៅខាងក្រោមទំនប់នេះ ហើយធ្វើឯកោស្រុក Sanamxay ទាំងមូល ក្នុងនោះមានភូមិចំនួន ៥ នៅស្រុក Sanamxay ត្រូវជន់លិចទាំងស្រុងដែរ។ ករណីបាក់ទំបន់នេះបានបង្កផលប៉ះពាល់ដល់ក្រុមគ្រួសារជាង ១៣០០ គ្រួ ដោយមានមនុស្សចំនួន ៦៦០០ នាក់ត្រូររងផលប៉ះពាល់។ តាមព័ត៌មានបឋមថា ករណីបាក់ទំបន់នេះបានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ១០០ នាក់បាត់ខ្លួន។ រហូតមកដល់ពេលនេះ កងកម្លាំងជួយសង្គ្រោះបានរកឃើញសាកសពមនុស្សចំនួន ២៨ នាក់ ហើយបន្តការស្វែងរកផងដែរ។

នាព្រឹកថ្ងៃទី ២៤ កក្កដា នីវ៉ូទឹកដែលត្រូវបានវាស់នៅភូមិ Veurnpheng ស្រុក Sanamxay នៅមានកម្ពស់ខ្ពស់គឺ 15 ម៉ែត្រ។ នាបច្ចុប្បន្ន អាជ្ញាធរមូលដ្ឋានបានប្រមូលផ្ដុំកងកម្លាំងទាំងឡាយ ដើម្បីចូលរួមការស្វែងរកអ្នកបាត់ខ្លួន។ នាបច្ចុប្បន្ននៅមិនទាន់ដឹងច្បាស់ថា តើមានជនវៀតណាមណាដែលត្រូវបាត់បង់ជីវិក្នុងករណីនេះផងដែរ។ នាបច្ចុប្បន្ន ការងារជួយសង្គ្រោះនៅជួបការលំបាក ដោយសារផ្លូវធ្វើដំណើររងការខូចខាត។ មូលហេតុនៃករណីបាក់ទំបន់ត្រូវបានចាត់ទុកថាដោយសារភ្លៀងខ្លាំងនាប៉ន្មានថ្ងៃបន្តបន្ទាប់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ