បើកទូលាយគំរោងការ ACP នៅបណ្ដាខេត្តវាលទំនាបទន្លេ Cuu Long។

VOV-ខុទ្ទការល័យរដ្ឋាភិបាលវៀតណាមទើបនឹងទទួលបានលិខិតប្រកាស
មតិ​បញ្ជារបស់ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai យល់ព្រមអំពីគោលការណ៍
​បំពេញ​បន្ថែមរៀបចំឡើងវិញរចនាសម្ព័ន្ធទុន បើកទូលាយគំរោងការ​ប្រគួត
ប្រជែង​កសិកម្ម (ACP) ដោយធនាគារពិភពលោកជួយឧបត្ថម្ភនៅបណ្ដាខេត្ត​វាល
ទំនាប​ទន្លេ Cuu Long តាមសេចក្តីស្នើររបស់ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ។ ឧបនាយករដ្ឋមន្ត្រី បានប្រគល់ឲ្យធនាគារជាតិវៀតណាមដំណើរការសំណុំ​បែប​បទនិងក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបញ្ជាណែនាំនិងមានវិធានការជំរុញ
ល្បឿនរំដោះទុន ធានាក្នុងឆ្នាំ២០១២ គំរោងការខាងលើត្រូវបានដកចេញពីបញ្ជី
​បណ្ដា​គំរោងការរំដោះទុនយឺត ចេញសេចក្តីសំរេចវិសោធនកម្មនិងកែប្រែគំរោង​ក្រោយពេលបានរំដោះទុនបានប្រមាណ៥០%នៃទុនកម្ចីរបស់ធនាគារពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ