បើកទូលាយគំរោងការនាំបញ្ញាវ័យក្មេងមកចូលរួមដឹកនាំគ្រប់គ្រងបណ្ដាឃុំលំបាក
(VOV) /  
|
បើកទូលាយគំរោងការនាំបញ្ញាវ័យក្មេងមកចូលរួមដឹកនាំគ្រប់គ្រងបណ្ដាឃុំលំបាក (vov.vn) |
VOV-នាព្រឹកថ្ងៃទី២៦មិថុនានៅទីក្រុងហាណូយ ក្រសួងមហាផ្ទៃបានរៀបចំសន្និសីទបូកសរុបគំរោងការធ្វើពិសោធន៍ជ្រើសរើសបញ្ញាវ័យក្មេងចំនួន៦រយនាក់
ធ្វើជាអនុប្រធានគណៈកម្មាធិការប្រជាជនឃុំចំណុះស្រុកក្រីក្រចំនួន៦៣។ ថ្លែង
មតិនៅទីនេះនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានសំណូមពរ
ក្រសួងមហាផ្ទៃ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញនិងក្រសួងផ្នែកដំបន់
នានា បន្តជ្រួតជ្រាបគោលដៅនៃគំរោងការដើម្បីមានការយកចិត្តទុកដាក់និង
បញ្ជាដ៏ត្រឹមត្រូវជាង។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖
“ខ្ញុំចែករំលែកការលំបាកនិងស្វាគមស្មារតីរបស់កម្មាភិបាលវ័យក្មេងក្នុង
ពេលទទួលភារកិច្ចនៅដំបន់លំបាក។ ក្នុងឱកាសនេះខ្ញុំសូមរំលឹកបណ្ដាកម្មាភិបាល
វ័យក្មេងថា ទី១ក្នុងពេលមកធ្វើការជាកម្មាភិបាលឃុំត្រូវក្ដាប់ជាប់ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅដំបន់។ ទី២គឺបណ្ដាកម្មាភិបាលវ័យក្មេងត្រូវផ្សាភ្ជាប់ជាមួយ
សមូហភាពប្រជាជន ផ្ទៀងស្ដាប់មតិរបស់ប្រជាជនដើម្បីមានសំណើរការងារជាក់
ស្ដែង៕”
-VOV