បើកទួលាយជំនួយឧបត្ថម្ភដល់ពលករដែលកំពុងជួបការលំបាកដោយសារជំងឺរាតត្បាតកូវីដ-១៩

(VOVWORLD) - តាមនោះ  សេចក្តីសម្រេចថ្មីនេះ ត្រូវធ្វើវិសោធនកម្មនិងបំពេញបន្ថែមខ្លឹមសារមួយចំនួនដូចជា៖ លក្ខខណ្ឌជួយឧបត្ថម្ភដល់និយោជិតនិងនិយោជក ដើម្បីផ្អាកជាបណ្តោះអាសន្នការបង់ប្រាក់ដល់មូលនិធិចូលនិវត្តន៍និងមូលនិធីមរណភាព។ 

លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai ទើបតែបានចុះហត្ថលេខាលើសេចក្តីសម្រេចចុះថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២១ ស្តីពីការធ្វើវិសោធនកម្មនិងបំពេញបន្ថែមមាត្រាមួយចំនួននៃសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រី ចុះថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២១ ស្តីពីការអនុវត្តគោលនយោបាយមួយចំនួន សម្រាប់ជួយឧបត្ថម្ភដល់និយោជិតនិងនិយោជកដែលកំពុងប្រឈមមុខនឹងការលំបាកដោយសារជំងឺរាតត្បាតកូវីដ ១៩។

តាមនោះ  សេចក្តីសម្រេចថ្មីនេះ ត្រូវធ្វើវិសោធនកម្មនិងបំពេញបន្ថែមខ្លឹមសារមួយចំនួនដូចជា៖ លក្ខខណ្ឌជួយឧបត្ថម្ភដល់និយោជិតនិងនិយោជក ដើម្បីផ្អាកជាបណ្តោះអាសន្នការបង់ប្រាក់ដល់មូលនិធិចូលនិវត្តន៍និងមូលនិធីមរណភាព។ ទន្ទឹមជាមួយគ្នានោះ  បន្តស្នើសុំការឧបត្ថម្ភដល់និយោជកក្នុងការបណ្តុះបណ្តាលនិងការកែលម្អជំនាញវិជ្ជាជីវៈ ដើម្បីរក្សាការងារសម្រាប់និយោជិត ក៏ដូចជា កំណត់បទប្បញ្ញត្តិមួយចំនួនលើមុខសញ្ញានិងលក្ខខណ្ឌជួយឧបត្ថម្ភដល់និយោជិតក្នុងការផ្អាកជាបណ្តោះអាសន្ន ការអនុវត្តកិច្ចសន្យាការងារ ឬឈប់សម្រាកដោយគ្មានប្រាក់ឈ្នួល។

សេចក្តីសម្រេចថ្មីនេះក៏បានបំពេញបន្ថែមបទប្បញ្ញត្តិស្តីពីការឧបត្ថម្ភដល់មនុស្សចាស់ និងជនពិការ។ ជាពិសេស ចំពោះកុមារ ជនចាស់ជរា និងជនពិការ អំឡុងពេលព្យាបាល ដោយសារឆ្លងជំងឺកូវីដ-១៩ ឬត្រូវអនុវត្តន៍ការធ្វើចត្តាឡីស័ក នូវជំនួយបន្ថែមមួយដងគឺចំនួន ១លានដុង/ម្នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ