បើកទូលាយទ្វារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចរវាងវៀតណាមជាមួយអាល្លឺម៉ង់
|
បើកទូលាយទ្វារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចរវាងវៀតណាមជាមួយអាល្លឺម៉ង់ |
(VOVworld)-សក្តានុភាព ឱកាស យថាទស្សន៍និងវិធានការសម្រាប់ជម្រុញទំនាក់
ទំនងសេដ្ឋកិច្ចរវាងវៀតណាមជាមួយអាល្លឺម៉ងនាពេលខាងមុខ ជាប្រធានបទនៃ
សិក្ខាសាលាមួយក្នុងចំណោមសិក្ខាសាលាចំនួនពីរដែលមានទ្រង់ទ្រាយធំនឹងបាន
ប្រព្រឹត្តទៅនៅទីក្រុងប៊ែកឡាំងនាថ្ងៃទី២២មិថុនាខាងមុខ។ នេះជាព័ត៌មាន ដែល
បានលោក Doan Xuan Hung ឯកអគ្គរដ្ឋទូតវៀតណាមប្រ ចាំនៅអាល្លឺម៉ង់ ប្រកាស
នៅក្នុងសន្និសីទកាសែតថ្មីៗនេះ។ លោក Doan Xuan Hung បានឲ្យដឹង ថា សិក្ខា
សាលាចំនួនពីរនេះជាឱកាសជួយអង្គភាពអាជីវកម្មអាល្លឺម៉ង់យល់ ច្បាស់នូវសក្តា
នុភាព និងវិធានការខិតមកជិតជាមួយទីផ្សាររបស់វៀតណាម ព្រមទាំងជួយឲ្យអង្គ
ភាពអាជីវកម្មវៀតណាមមានវិធានការជាក់ស្តែងសម្រាប់ ទាក់ទាញការវិនិយោគពី
អាល្លឺម៉ង់។ ស្ថានទូតវៀតណាមនៅអាល្លឺម៉ង់នឹងដើរតួនាទីជាស្ពានតភ្ជាប់អង្គភាព
អាជីវកម្មក្នុងការជ្រៀតចូលទីផ្សារនិងស្វែងរកឱកាស រួម ទាំងដោះស្រាយរាល់
បញ្ហាកើតមានឡើងនៅពេលធ្វើអាជីវកម្មនិងវិនិយោគនៅ វៀតណាមទៀតផង៕