បើកទូលាយផ្សារក្នុងប្រទេសសម្រាប់ផលិតផលត្រីប្រាឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព

(VOVWORLD) -  នាថ្ងៃទី៩ មិថុនា នៅទីក្រុងហាណូយ ក្រសួងកសិកម្មនិងអភិវឌ្ឍ ជនបទវៀតណាមបានរៀបចំកម្មវិធីក្រោមប្រធានបទ “ផលិតកម្ម-ប្រើប្រាស់ផលិត ផលត្រីប្រានៅទីផ្សារក្នុងស្រុក”។ 
បើកទូលាយផ្សារក្នុងប្រទេសសម្រាប់ផលិតផលត្រីប្រាឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព - ảnh 1 រោងចក្រកែច្នៃត្រីប្រាកនៅវៀតណាម (រូបថត៖ TTXVN)

ព្រឹត្តិការណ៍នេះគឺសំដៅឧទ្ទេសនាម ផ្សព្វផ្សាយនិងជំរុញការប្រើប្រាស់ផលិតផលត្រីប្រានៅទីផ្សារក្នុងស្រុក។

ថ្លែងនៅទីនេះ រដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍជនបទលោក Nguyen Xuan Cuong បានចាត់ទុកថា នៅចំពោះមុខផលប៉ះពាល់នៃជំងឺ Covid-19 ទៅលើសេដ្ឋកិច្ចនាបច្ចុប្បន្ន ប្រសិនបើចង់ពង្រីកទីផ្សារក្នុងស្រុក គឺត្រូវមានកិច្ចសហការយ៉ាងស្អិតរមួតរវាងអ្នកផលិតជាមួយអ្នកចែកចាយ។ ព្រឹត្តិការណ៍លើកនេះមិនត្រឹមតែសំដៅទៅលើការពង្រីកទីផ្សារក្នុងស្រុកដោយមានចំនួនប្រជាជនជិត១០០លាននាក់ប៉ុណ្ណោះទេ ថែមទាំងបង្កើតមូល ដ្ឋានគ្រឹះសម្រាប់ផ្នែកត្រីប្រាអាចអភិវឌ្ឍប្រកបដោយចីរភាពនាពេលខាង មុខទៀតផង។ ចំពោះទីផ្សារក្នុងស្រុកនាបច្ចុប្បន្ន បណ្ដាសហគ្រាសត្រូវតែមានការ ផ្លាស់ប្ដូរថ្មីនិងធ្វើពិពិធកម្មផលិតផលដូចទៅនឹងទីផ្សារនាំចេញដែរ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ