បើកទិវាកាហ្វេវៀតណាមលើកទីមួយឆ្នាំ២០១៧

(VOVWORLD) -នាយប់ថ្ងៃទី១០ធ្នូ នៅទីក្រុង Da Lat គណៈកម្មាធិការប្រជាជនខេត្ត Lam Dong បានរួមសហការជាមួយសម្ព័ន្ធសមាគមកាហ្វេ  កាកាវវៀតណាម ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ និងគណៈ កម្មាធិការទទួលបន្ទុកបញ្ហាTay Nguyen បានបើកទិវាកាហ្វេវៀតណាម  លើកទីមួយ។
 បើកទិវាកាហ្វេវៀតណាមលើកទីមួយឆ្នាំ២០១៧ - ảnh 1 បើកទិវាកាហ្វេវៀតណាមលើកទីមួយឆ្នាំ២០១៧ 

នាយប់ថ្ងៃទី១០ធ្នូ នៅទីក្រុង Da Lat គណៈកម្មាធិការប្រជាជនខេត្ត Lam Dong បានរួមសហការជាមួយសម្ព័ន្ធសមាគមកាហ្វេ កាកាវវៀតណាម ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ និងគណៈកម្មាធិការទទួលបន្ទុកបញ្ហាTay Nguyen បានបើកទិវាកាហ្វេវៀតណាម លើកទីមួយ។ ដោយប្រធានបទ៖ “ ដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់ផ្នែកកាហ្វេវៀតណាម” ទិវាកាហ្វេវៀតណាម  លើកទី ១ ឆ្នាំ ២០១៧ ប្រព្រឹត្តទៅក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១១ធ្នូឆ្នាំ២០១៧។ បណ្ដាសកម្មភាពសំខាន់ៗ រួមមាន៖ សិក្ខាសាលាអន្តរជាតិ ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី របស់ផ្នែកកាហ្វេវៀតណាម ការតាំងពិព័រណ៌ឧទ្ទេសនាមអំពីផលិតផលមានគុណភាព មកពីតំបន់កាហ្វេល្បីឈ្មោះនានា ក្នុងទូទាំងប្រទេស ។

          ថ្លែងមតិនៅទីនេះ លោក Le Quoc Doanh អនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជន បទ វៀតណាម បានសង្កត់ធ្ងន់ថា៖

          “ ឆ្នាំ ២០១៦ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានអនុម័តយកថ្ងៃទី១០ ធ្នូប្រចាំឆ្នាំ ជាទិវាកាហ្វេវៀត ណាម។  ទន្ទឹមនឹងនោះ សម្រេចចិត្តដាក់មុខទំនិញកាហ្វេគុណភាពខ្ពស់ចូលក្នុងបញ្ជីឈ្មោះផលិតផលជាតិ។ គោលដៅ ទិវាកាហ្វេវៀតណាម លើកទីមួយគឺផ្សព្វផ្សាយរូបភាពកាហ្វេវៀតណាម និងជាឱកាសល្អមួយដើម្បីបណ្ដាដៃគូបានជួបជុំគ្នា ផ្លាស់ប្តូរ និងចុះហត្ថលេខាលើកិច្ចសន្យាសេដ្ឋកិច្ចនានា។”

          វៀតណាមជាប្រទេសផលិតកម្ម កែច្នៃ និងនាំចេញកាហ្វេធំទីពីរ លើពិភពលោក ដោយមានទំហំពាណិជ្ជកម្មនាំចេញ ឆ្នាំ ២០១៦ទទួលបានជាង៣ពាន់លានដុល្លារអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ