បើកទិវាចាប់ផ្តើមអាជីវកម្មច្នៃប្រឌិតថ្មី (Techfest Viet Nam) ដ៏ធំបំផុតនៃឆ្នាំ ២០១៩

(VOVWORLD) -  ពិធីបើកទិវាចាប់ផ្តើមអាជីវកម្មច្នៃប្រឌិតថ្មី (Techfest Viet Nam) ដ៏ធំបំផុតនៃឆ្នាំ ២០១៩ បានប្រារព្ធធ្វើឡើង នាយប់ថ្ងៃទី ៤ ខែធ្នូ នៅទីក្រុង Ha Long។ ព្រឹត្តិការណ៍នេះបានរៀបចំឡើងដោយក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា រួមសហការជាមួយគណៈកម្មាធិការប្រជា ជនខេត្ត Quang Ninh។

បើកទិវាចាប់ផ្តើមអាជីវកម្មច្នៃប្រឌិតថ្មី (Techfest Viet Nam) ដ៏ធំបំផុតនៃឆ្នាំ ២០១៩ - ảnh 1ទិដ្ឋភាពនៃពិធីបើកព្រឹត្តិការណ៍ 

ចំណុចលេចធ្លោនៃ Techfest នៅឆ្នាំនេះ គឺមានការចូលរួមពីវិនិយោគិនមួយចំនួនធំ មូលនិធិវិនិយោគបរទេសនិងអ្នកជំនាញអន្តរជាតិយ៉ាងច្រើនកុះករ។ ជាមួយនឹងការតំរង់ទិសសំខាន់នៃប្រធានបទ “ប្រមូលផ្តុំប្រភពធនធានមនុស្ស” នោះ ព្រឹត្តិការណ៍នេះ មានគោលបំណង ក្លាយទៅជាមូលដ្ឋានគ្រឹះ ដើម្បីតភ្ជាប់ទំនាក់ទំនងនិងអភិវឌ្ឍន៍

បណ្តាញចែករំលែក រវាងសមាសធាតុនៃអេកូឡូស៊ីច្នៃប្រឌិតថ្មីរបស់វៀតណាមនិងប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មថ្មីបំផុត។ ជាពិសេស ជាការតភ្ជាប់ការវិនិយោគ ពីមូលនីធិវិនិយោគផ្សងព្រេង  វិនិយោគិននានា និងអង្គភាពអាជីវកម្មក្នុងស្រុកនិងអន្តរជាតិ ចំពោះការចាប់ផ្ដើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត។ អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានអះអាងថា៖ “ភាពជោគជ័យដំបូងនៃសហគ្រាសចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតនៅ វៀតណាម គឺមិនត្រឹមតែជាការរួមចំណែកដោយផ្ទាល់ ទៅលើកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ហើយអ្វីៗ ដែលសំខាន់ជាងនេះទៅទៀតនោះ  គឺស្មារតីចាប់ផ្តើមអាជីវកម្ម ត្រូវបានដិតជាប់ជាមួយនឹងបរិធានរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់និងសង្គមទាំងមូល។ ប្រសិនបើ យើងត្រៀមខ្លួនជាស្រេច ដាក់ចេញនូវគំនិតថ្មីៗ ហើយរួមគ្នាលើកទឹកចិត្តនូវគំនិតនោះ ព្រមទាំងរួមដៃជាមួយគ្នា ពិតណាស់ថា គំនិតទាំងអស់នេះ នឹងទទួលបានជោគជ័យជាមិនខាន”។

ដោយបានប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែធ្នូព្រឹត្តិការណ៍ Techfest Vietnam 2019 ត្រូវបានគេរំពឹងថា នឹងក្លាយជាកន្លែងតភ្ជាប់និងជំរុញអន្តរកម្មនៃការចាប់ផ្តើមអាជីវកម្មរបស់សហគ្រាសសក្កានុពលយ៉ាងហោចណាស់ ២៥០ និងវិនិយោគិនក្នុងស្រុកនិងអន្តរជាតិជិតចំនួន ២០០ នាក់ រួមទាំង សហគ្រាសធំៗ ចំនួន ១៥០ ក៏ដូចជាក្រុមសេដ្ឋកិច្ចនិងអង្គការជួយឧបត្ថម្ភការចាប់ផ្តើមអាជីវកម្មផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ