បើកទិវាបុណ្យ៖អត្តសញ្ញាណពិសេសរបស់តំបន់ព្រៃភ្នំនៅទីក្រុងហាណូយឆ្នាំ២០១៦
|
បើកទិវាបុណ្យ៖អត្តសញ្ញាណពិសេសរបស់តំបន់ព្រៃភ្នំនៅទីក្រុងហាណូយឆ្នាំ២០១៦ |
(VOV)_នាយប់ថ្ងៃទី២១វិច្ឆិកានៅទីក្រុងហាណូយ ទិវាបុណ្យ៖ អត្តសញ្ញាណពិសេស
របស់តំបន់ព្រៃភ្នំនៅទីក្រុងហាណូយឆ្នាំ២០១៦ ជាសកម្មភាពមួយរំលឹកខួបអនុស្សាវរីយ៍
ទិវាបេតិកភ័ណ្ឌវប្បធម៌វៀតណាម (ថ្ងៃទី២៣វិច្ឆិកា) ផ្សព្វផ្សាយ លើកសរសើរបណ្ដាបេតិ
កភ័ណ្ឌវប្បធម៌របស់សហគមន៍បណ្ដាជនជាតិនៅតំបន់ព្រៃភ្នំភាគខាងជើងវៀតណាម។
ទិវាបុណ្យមានការចូលរួមរបស់ខេត្ត ទីក្រុងចំនួន១០ដោយមានសកម្មភាពជាច្រើន
ដូចជា៖ផ្សារណាត់នៅតំបនព្រៃភ្នំ កម្មវិធីសម្ដែងសិល្បះ ។ លោក Vuong Duy Bien
អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម បានអោយដឹងថា៖
“ បទដ្ឋានរបស់យើងគឺលើកសរសើរអត្តសញ្ញាណសម្បូរបែបរបស់វៀតណាម។
យើងមានខឿនវប្បធម៌ឯកភាពនិងសម្បូរបែបរបស់ជនជាតិទាំង៥៤។ នេះជាគំនូរ
តូចមួយរបស់ជនរួមជាតិជាជនជាតិភាគតិចនៅភាគខាងជើងវៀតណាម ដោយ
មានការចូលរួមរបស់ជនជាតិចំនួន១០។ខ្ញុំគិតថា៖ការរៀបចំកម្មវិធីនេះនៅទីក្រុង
ហាណូយ ជាឱកាសល្អមួយ សំរាប់ប្រជាជនរដ្ឋធានី ស្វែងយល់បន្ថែមអំពីចំណុចល្អ
មួយប្រពៃណីរបស់ខេត្តព្រៃភ្នំភាគខាងជើងវៀតណាម៕”