បើកទេសចរណ៍រដូវមាស Mu Cang Chai ឆ្នាំ ២០២៣

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី៧៨ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិ ថ្ងៃទី២ ខែកញ្ញា នាយប់ថ្ងៃទី ១ ខែកញ្ញា ស្រុក Mu Cang Chai (ខេត្ត Yen Bai) បានរៀបចំកម្មវិធីសិល្បៈ ដើម្បីអបអរសាទរទិវាបុណ្យឯករាជ្យជាតិ និងបានបើកសកម្មភាពទេសចរណ៍រដូវមាស Mu Cang Chai ឆ្នាំ២០២៣។

បើកទេសចរណ៍រដូវមាស Mu Cang Chai ឆ្នាំ ២០២៣ - ảnh 1ការសម្តែងសិល្បៈពិសេសស្វាគមន៍អ្នកទស្សនា Mu Cang Chai ក្នុងឱកាស (រូបថត៖ Dinh Tuan/VOV)

ការសម្តែងសិល្បៈពិសេស នាំគណៈប្រតិភូ និងអ្នកទេសចរនឹករឭកនូវវីរភាពប្រវត្តិសាស្ត្ រកាលពី ៧៨ ឆ្នាំមុន នៅពេលដែលប្រទេសទាំងមូលពោរពេញដោយបរិយាកាសដ៏រស់រវើក និងវីរភាពរបស់ប្រជាជនស្នេហាជាតិរាប់ពាន់នាក់ បានក្រោកឈរឡើងដណ្តើមឯករាជ្យ សេរីភាព និងអារម្មណ៍ដ៏ពិសិដ្ឋនៃថ្ងៃបុណ្យជាតិ ទី២ ខែកញ្ញា។ កម្មវិធីនេះក៏ណែនាំអ្នកទស្សនាអំពីលក្ខណៈវប្បធម៌ពិសេសរបស់ជនជាតិ ភាគតិចនៅស្រុក Mu Cang Chai។

កាលពីម្សិលមិញផងដែរ មុនពេលប្រព្រឹត្តទៅកម្មវិធីសិល្បៈ ការសម្តែងរឿង "ប្រជា ជនជនជាតិ Mong ចុះផ្លូវ" ជាមួយនឹងការសម្តែងដ៏គួរអោយចាប់អារម្មណ៍បានបង្កើតបរិយាកាសដ៏រស់រវើកនៅលើផ្លូវកណ្តាលនៃទីក្រុង Mu Cang Chai ដោយមានការចូលរួមពីសិប្បករ តារាសម្តែង និងសិស្សានុសិស្សជាង ៣០០ នាក់  និងមានការអបអរសាទរពីប្រជាជននិងភ្ញៀវទេសចររាប់ពាន់នាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ