បើកពិធីបុណ្យ Gau Tao របស់បងប្អូនជនជាតិ Mong
(VOVWORLD) - កាលពីថ្ងៃទី ១៨ ខែកុម្ភៈ (ថ្ងៃទី ៩ ខែមិកសិរ) នៅស្រុក Tram Tau ខេត្ត Yen Bai បានរៀបចំពិធីបុណ្យ Gau Tao ឆ្នាំ ២០២៤។ នេះគឺជាពិធីបុណ្យដ៏ធំបំផុតប្រចាំឆ្នាំដែល រៀបចំដោយស្រុកតំបន់ភ្នំនេះ ឆ្លុះបញ្ចាំងពីអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជន ជាតិ Mong ទូទាំងប្រទេសនិយាយរួម និងជនជាតិ Mong នៅ Tram Tau និយាយ ដោយឡែក។
ពិធីបុណ្យ Gau Tao បានទាក់ទាញប្រជាជន និងភ្ញៀវទេសចរយ៉ាងច្រើនកុះករមកចូលរួម។ (រូបថត៖ Viet Dung/TTXVN) |
ពិធីបុណ្យចាប់ផ្តើមដោយពិធីសក្ការៈបូជា ដែលធ្វើឡើងតាមទំនៀមទម្លាប់របស់ បងប្អូនជនជាតិ Mong ដោយមានខ្លឹមសារ៖ អរព្រះគុណចំពោះព្រះគីរី ព្រះធរនី ព្រះអាទិទេព ព្រះគង្គារដែលបានប្រទានពរឲ្យប្រជាជនបណ្ដាជនជាតិនៅស្រុក Tram Tau មាន ឆ្នាំល្អមួយ ប្រមូលផលបានល្អ; ទន្ទឹមនឹងនោះ បួងសួងសុំព្រះអាទិទេពបន្តប្រទានពរឲ្យ ប្រជាជនមានសិរីមង្គល វិបុលសុខ មហាប្រសើរ និងចម្រើនរុងរឿងក្នុងឆ្នាំថ្មីផងដែរ។
បន្ទាប់ពីពិធីសក្ការៈបូជានេះ គឺពិធីបុណ្យដែលមានការសំដែងសិល្បៈ និងការ ប្រកួតកីឡាប្រពៃណីដូចជា៖ ទាញព្រ័ត្រ រុញដំបង លេងវូ... ដែលទាក់ទាញប្រជា ពលរដ្ឋយ៉ាងច្រើនកុះករពីគ្រប់ជនជាតិនៅឃុំទាំង១០ក្នុងស្រុកមកចូលរួម។ លាយឡំ ក្នុងលំហដ៏ធំល្វឹងល្វើយ ចម្រុះពណ៌នោះ គឺជាក្ដីសប្បាយរីករាយ និងមោទនភាព ដែល បង្ហាញពីស្មារតីសាមគ្គីភាពរបស់បណ្ដាជនជាតិនៅស្រុក Tram Tau និយាយដោយ ឡែក និងខេត្ត Yen Bai និយាយរួម ដើម្បីរួមគ្នាកសាងភូមិឃុំ និងស្រុកកំណើតឱ្យ កាន់តែរីកចម្រើន សម្បូរធូធារនិងសុភមង្គល៕