បើកពិធីបុណ្យ Kate នៅប្រាង្គ Po Sah Inu
(VOVWORLD) - ពិធីបុណ្យ Kate នៅប្រាង្គ Po Sah Inu ឆ្នាំនេះត្រូវបានពង្រីកជាទ្រង់ទ្រាយធំ ដោយមានការចូលរួមពីប្រជាជនជាជនជាតិចាមមកពី ៦ ស្រុកក្នុងខេត្ត រួមមាន៖ Ham Thuan Bac, Tuy Phong, Bac Binh, Ham Thuan Nam, Ham Tan និង Tanh Linh ។
បើកពិធីបុណ្យ Kate នៅប្រាង្គ Po Sah Inu |
កាលពីម្សិលមិញ (ថ្ងៃទី ១៤ ខែតុលា) នៅមណ្ឌលកេរ្កិ៍ដំណែលប្រាង្គ Po Sah Inu ទីក្រុង Phan Thiet ខេត្ត Binh Thuan ពិធីបុណ្យ Kate ឆ្នាំ ២០២៣ បានបើកជាផ្លូវការ។ អញ្ជើញចូលរួមពិធីនេះមានវត្តមានអ្នកមុខអ្នកការ បញ្ញាវន្ត សិប្បករ និងបងប្អូនប្រជាជនជនជាតិចាមកាន់សាសនាព្រាហ្មណ៍ក្នុងខេត្ត។
ពិធីបុណ្យ Kate នៅប្រាង្គ Po Sah Inu ឆ្នាំនេះត្រូវបានពង្រីកជាទ្រង់ទ្រាយធំ ដោយមានការចូលរួមពីប្រជាជនជាជនជាតិចាមមកពី ៦ ស្រុកក្នុងខេត្ត រួមមាន៖ Ham Thuan Bac, Tuy Phong, Bac Binh, Ham Thuan Nam, Ham Tan និង Tanh Linh ។ បន្ទាប់ពីកម្មវិធីបើក ពិធីបុណ្យនេះត្រូវបានប្រព្រឹត្តទៅតាមទំនៀមទំលាប់សាសនា និងទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិចាម។
ពិធីបុណ្យ Kate និយាយរួម និងពិធីបុណ្យ Kate នៅប្រាង្គ Po Sah Inu និយាយដោយឡែកមិនត្រឹមតែជាពិធីបុណ្យប្រពៃណីដ៏វិសេសវិសាល ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងទំនៀមទំលាប់សង្គម និងជំនឿរបស់បងប្អូនជនជាតិចាមប៉ុណ្ណោះទេ ថែមទាំងរួមចំណែកក្នុងការផ្សព្វផ្សាយ និងឧទ្ទេសនាមអំពីរូបភាព តម្លៃ និងលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិចាមទៅកាន់ភ្ញៀវទេសចរ លើកកម្ពស់ការអភិវឌ្ឍទេសចរណ៍ក្នុងតំបន់ផងដែរ៕