បើកពិធីបុណ្យ Trang An ឆ្នាំ២០១៩

(VOVWORLD) - នាថ្ងៃទី២១ ខែមេសា ខេត្ត Ninh Binh បានប្រព្រឹត្តទៅពិធីបុណ្យ Trang An ឆ្នាំ២០១៩ ក្រោមប្រធានបទ« ប្រមូលផ្តុំអរិយធម៌នៅរាជធានីថ្ម»។ ពិធីបុណ្យ Trang An ត្រូវបានរៀបចំឡើងដោយសំដៅទៅលើការតបស្នងគុណនិងរំលឹកវិញ្ញណក្ខ័ន្ធដល់ព្រះអង្គម្ចាស់  Quy Minh Dai Vuong និងរាជវង្សស្ដេច Tran ព្រមទាំងបុព្វបរុសដែលមានគុណបំណាច់ក្នុងបុព្វហេតុកសាងនិងការពារប្រទេសជាតិ។
បើកពិធីបុណ្យ Trang An ឆ្នាំ២០១៩ - ảnh 1 ទិដ្ឋភាពនៃការបើកពិធីបុណ្យ Trang An ឆ្នាំ២០១៩

ពិធីបុណ្យ Trang An ឆ្នាំ២០១៩ បានរំលឹកឡើងវិញនូវប្រវត្តិសាស្រ្តវៀតណាមតាមរយៈព្រះរាជវង្សស្ដេច Dinh ស្ដេច Le ស្ដេច Ly និង ស្តេច Tran នៅក្នុងរាជធានីបុរាណ ដែលធ្លាប់ជាទីកន្លែងប្រឆាំងនឹងសត្រូវឈ្លានពានកាលពីមុននោះផងដែរ។ លោក Nguyen Ngoc Thanh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Ninh Binh បានឱ្យដឹងថា៖

« ពិធីបុណ្យ Trang An បានក្លាយទៅជាវប្បធ៌មដ៏វិសេសវិសាលដែលត្រូវបានប្រជាជនក្នុងតំបន់អភិរក្ស អភិវឌ្ឍន៍ និងតភ្ជាប់ជាមួយទេសភាពរមនីយដ្ឋានTrang An។ ពិធីបុណ្យនេះត្រូវបានរៀបចំឡើងកាន់តែសម្បូរបែបជាមួយនឹងលក្ខណៈវប្បធម៌ប្រចាំតំបន់នៃប្រជាជាតិនានា ដើម្បីបង្កើនការទាក់ទាញប្រជាជននិងភ្ញៀវទេសចរជាច្រើនកុះករមកទស្សនាផងដែរ។ យើងខ្ញុំសង្ឃឹមថា រូបភាពវប្បធម៍ដ៏ពិសេសរបស់ប្រជាជននៅតំបន់ Trang An នឹងបង្កើតបាននូវការចាប់អារម្មណ៍ដ៏ស្រស់ស្អាតក្នុងបេះដូងរបស់មនុស្សម្នាក់ៗព្រមទាំងរីកសាយភាយយ៉ាងវិជ្ជមានដល់មិត្តភក្តិជាតិនិងអន្តរជាតិផងដែរ"។

គួរបញ្ជាក់ថានេះគឺលើកទី៥ដែលរមណីយដ្ឋាន Trang An ត្រូវបានអង្គការ UNESCO ទទួលស្គាល់ជាបេតិកភណ្ឌពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ