បើកពិធីបុណ្យកាហ្វេ ខេត្ត Son La លើកទី ១

(VOVWORLD) - នាយប់ថ្ងៃទី ២០ តុលា នៅទីក្រុង Son La ប្រធានរដ្ឋសវៀតណាមភាលោក Vuong Dinh Hue បានអញ្ជើញចូលរួមពិធីបើកនៃពិធីបុណ្យកាហ្វេខេត្ត Son La លើកទី ១ ឆ្នាំ ២០២៣ ក្រោមប្រធានបទ “អារ៉ាប៊ីកា កាហ្វេ Son La - រសជាតិនៃតំបន់ព្រៃភ្នំភាគពាយ័ព្យ”។
បើកពិធីបុណ្យកាហ្វេ ខេត្ត Son La លើកទី ១ - ảnh 1កម្មវិធីសិល្បៈ “អារ៉ាប៊ីកា កាហ្វេ Son La - រសជាតិនៃតំបន់ព្រៃភ្នំភាគពាយ័ព្យ” គឺជាចំណុចលេចធ្លោនៃពិធីបើក។ រូបថត៖ Le Hanh/VOV

ពិធីបុណ្យកាហ្វេខេត្ត Son La បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ខែតុលា ដោយមានខ្សែសកម្មភាពដូចជា៖ រាត្រីហ្គាឡា កាហ្វេ; ពិព័រណ៍ផ្សារណាត់ “កាហ្វេ Son La - សមាហរណកម្មនិងអភិវឌ្ឍន៍”; សិក្ខាសាលាស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព លើកកម្ពស់តម្លៃកាហ្វេ Son La; ការប្រឡងកសិករប្រកួតប្រជែងទេពកោសល្យ; ឆ្លងបទពិសោធន៍និងរកឃើញដំណើរទេសចរណ៍កាហ្វេ; ការតភ្ជាប់ពាណិជ្ជកម្មផលិតផលកាហ្វេ។ ថ្លែងមតិបើកពិធីបុណ្យនេះ លេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈប្រតិភូសមាជិកសភាខេត្ត Son La លោក Nguyen Huu Dong បានសង្កត់ធ្ងន់ថា៖ “ជាមួយនឹងសកម្មភាពចម្រុះនិងសម្បូរបែបជាច្រើននៃពិធីបុណ្យកាហ្វេ Son La លើកទី១ នេះ ខេត្ត Son La មានបំណងចង់ឧទ្ទេសនាម ផ្សព្វផ្សាយ និងផ្តល់ព័ត៌មានជាក់លាក់ស្តីពីផលិតផលកាហ្វេអារ៉ាប៊ីកា Son La ដល់សហគ្រាស អតិថិជនទាំងក្នុងនិងក្រៅប្រទេស; ទាក់ទាញសហគ្រាសវិនិយោគលើរោងចក្រកែច្នៃស៊ីជម្រៅ និងធ្វើពិពិធកម្មផលិតផលពីកាហ្វេ សំដៅលើកកម្ពស់តម្លៃផលិតផល។ ពិធីបុណ្យនេះ ក៏រួមចំណែកជំរុញផលិតកម្ម កែច្នៃ ការប្រើប្រាស់ និងនាំចេញផលិតផលកសិកម្មរបស់ខេត្តនិយាយរួម និងផលិតផលកាហ្វេអារ៉ាប៊ីកានិយាយដោយឡែក”។

នារសៀលថ្ងៃដដែល នៅទីក្រុង Son La ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអុជធូបនិងដាក់កម្រងផ្កា គោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅវិហារលោកប្រធានហូជីមិញក្នុងខេត្ត Son La៕

ប្រតិកម្មទៅវិញ

ផ្សេងៗ