បើកពិធីបុណ្យកីឡានៃក្លឹបសហគ្រាសវៀតណាមនៅកម្ពុជា
(VOVWORLD) -ពិធីបុណ្យកីឡានេះនឹងប្រព្រឹត្តិទៅដល់ដំណាច់ថ្ងៃទី ៣០ ខែសីហា ដោយមានវិញ្ញាសាប្រកួតដូចជា៖ បាល់ទាត់ tennis golf និងវាយសី ជាដើម។
( រូបថត៖ ការសែតប្រជាជន) |
ឆ្ពោះទៅពិធីរំលឹកខួបលើកទី៧៤ នៃទិវាបដិវត្តខែសីហា និងបុណ្យឯករាជ្យជាតិ (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០១៩) និងសំដៅបង្កើតទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងបណ្ដាសហគ្រាសនៃសមាគមន៍ក្លឹបសហគ្រាសវៀតណាមនៅកម្ពុជា (VBCC) និងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា រួមជាមួយស្ថាប័នអមស្ថានទូតនោះ ពិធីបុណ្យកីឡា VBCC បានបើកនារសៀលថ្ងៃទី ១៥ ខែសីហានៅរាជធានីភ្នំពេញ។ ពិធីបុណ្យកីឡានេះនឹងប្រព្រឹត្តិទៅដល់ដំណាច់ថ្ងៃទី ៣០ ខែសីហា ដោយមានវិញ្ញាសាប្រកួតដូចជា៖ បាល់ទាត់ tennis golf និងវាយសី ជាដើម។ នេះជាឱកាសដ៏ល្អ ដើម្បីបង្កើតទីលានលេង ពោរពេញទៅដោយអត្តប្រយោជន៍រវាងសហគ្រាស ថ្នាក់ដឹកនាំ កម្មាភិបាល និងបុគ្គលិកស្ថានទូត។
អញ្ជើញថ្លែងនៅពិធីបើក លោក Nguyen Quoc Hung អគ្គនាយកធនាគារវិនិយោគនិងអភិវឌ្ឍន៍កម្ពុជា (BIDC) និងជា អនុប្រធាន VBCC បានស្នើឲ្យកីឡាករគ្រប់រូបចួលរួមការប្រកួតដោយផ្នែកលើស្មារតីសាមគ្គីភាព ស្មោះត្រង់ ជូនទស្សនិកជនផងដែរ៕