បើកពិធីបុណ្យត្រីប្រាលើកទី១ ឆ្នាំ២០២២ នៅខេត្ត Dong Thap
(VOVWORLD) - ពិធីបុណ្យនេះបានបើកនាយប់ថ្ងៃទី ១៦ ខែធ្នូ នៅទីក្រុង Hong Ngu ខេត្ត Dong Thap ដោយមានប្រធានបទ “ឆ្ពោះទៅកាន់សមុទ្រដ៏ធំល្វឹងល្វើយ”។
លើកតម្កើងដល់បុគ្គលដែលបានចូលរួមចំណែកក្នុងវិស័យផលិតនិងចិញ្ចឹមត្រីប្រា (រូបថត៖ VOV) |
នេះជាលើកទីមួយហើយដែលពិធីបុណ្យត្រីប្រាត្រូវបានប្រារព្ធឡើងនៅទីក្រុង Dong Thap ដើម្បីលើកតម្កើងដល់បុគ្គល អង្គភាព និងអង្គការនានាដែលបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍរបស់វិស័យចិញ្ចឹមត្រីប្រានិងសកម្មភាពសម្រាប់សហគមន៍ ។ ត្រីប្រា គឺជាវិស័យសេដ្ឋកិច្ចដ៏សំខាន់មួយនៃតំបន់ដីសណ្ដទន្លេ Cuu Long និយាយរួម និងខេត្ត Dong Thap និយាយដោយឡែក។ លោក Pham Thien Nghia ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dong Thap បានឲ្យដឹងថា៖ “ជាមួយនឹងប្រធានបទ “ឆ្ពោះទៅកាន់សមុទ្រដ៏ធំល្វឹងល្វើយ” ពិធីបុណ្យត្រីប្រាត្រូវបាន រំពឹងថាមិនត្រឹមតែនាំមកនូវបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍របស់ប្រជាជន និងភ្ញៀវទេសចរប៉ុណ្ណោះទេ ថែមទាំងដើម្បីលើកទឹកចិត្ត និងទទួលស្គាល់ការរួមចំណែករបស់ ត្រីប្រាក្នុងសេដ្ឋកិច្ចរបស់មូលដ្ឋាន និងតំបន់។ ពិធីបុណ្យត្រីប្រា បានណែនាំនិងលើកតម្កើងរូបភាពផលិតផលត្រីប្រា បញ្ជាក់ពីតម្លៃ ប្រភពដើម និងម៉ាកយីហោរបស់ត្រីប្រាវៀតណាមនិយាយរួម និងខេត្ត Dong Thap និយាយដោយឡែក”។
ពិធីបុណ្យនេះដោយខេត្ត Dong Thap សហការជាមួយក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទរៀបចំឡើង ដែលប្រព្រឹត្តទៅក្នុងរយៈពេល ២ គឺថ្ងៃទី ១៦ និង ១៧ ខែធ្នូ។ ក្នុងក្របខណ្ឌនៃពិធីបុណ្យនេះក៏មានការប្រកួតធ្វើម្ហូបអាហារពីត្រីប្រាផងដែរ៕