បើកពិធីបុណ្យនំប្រជាប្រិយ Nam Bo លើកទី៦ឆ្នាំ២០១៧
|
បើកពិធីបុណ្យនំប្រជាប្រិយ Nam Bo លើកទី៦ឆ្នាំ២០១៧ |
(VOV)_នាថ្ងៃទី៦មេសា នៅទីក្រុង Can Tho (ភាគខាងត្បូងវៀតណាម) បានប្រ
ព្រឹត្តទៅពិធីបុណ្យនំប្រជាប្រិយ Nam Bo លើកទី៦ ឆ្នាំ ២០១៧ ដោយប្រធានបទ៖” រស់
ជាតិផ្អែមល្ហែមនៅតំបន់ភូមិភាគខាងត្បូង” ។ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួង
វប្បធម៌ កីឡានិងទេសចរណ៍វៀតណាម លោក Huynh Vinh Ai បានសង្កត់ធ្ងន់ថា៖ ពិ
ធីបុណ្យនេះបានក្លាយទៅជាសកម្មភាពប្រចាំឆ្នាំរបស់ទីក្រុង Can Tho សំដៅអភិរក្ស
និងពង្រីកតំលៃវប្បធម៌ប្រពៃណី របស់ប្រជាជនក្នុងតំបន់។ ពិធីបុណ្យនេះបានលើក
សរសើរសិប្បករធ្វើនំប្រជាប្រិយផង និងដើរតួនាទីជាស្ពានតភ្ជាប់សិប្បករជាមួយអង្គ
ភាពអាជីវកម្មទេសចរណ៍ផងដែរ។ ក្នុងថ្ងៃដំបូង ពិធីបុណ្យបានទាក់ទាញភ្ញៀវទេសចរ
ចំនួន៣៥ពាន់នាក់មកចូលរួម។អ្នកស្រាវជ្រាវវប្បធម៌ Nhan Hung បានអោយដឹងថា៖
“ នំប្រជាប្រិយនេះជាផ្នែកមួយនៃវប្បធម៌ជាតិ ជាពិសេសគឺវប្បធម៌នៅភូមិ
ភាគខាងត្បូងវៀតណាម។ ខ្ញុំគិតថា៖ប្រសិនបើវប្បធម៌នំប្រជាប្រិយ Nam Bo នេះ
បានរក្សានិងពង្រីកល្អនឹងក្លាយទៅជាផលិតផលទេសចរណ៍ទាក់ទាញភ្ញៀវទេសចរ
ជាច្រើនដែរ។”
ពិធីបុណ្យនេះមានស្តង់ទំនិញជាង២៥០ឧទ្ទេសនាមអំពីនំប្រជាប្រិយ ម្ហូប
អាហារប្រជាប្រិយ របស់ខេត្ត ក្រុងចំនួន១៥ក្នុងទូទាំងប្រទេស និងអង្គភាពបរ
ទេសចំនួន៨៕