បើកពិធីបុណ្យផ្កាក្ងោកក្រហម Hai Phong ឆ្នាំ ២០២៣
(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៦៨ នៃទិវារំដោះទីក្រុង Hai Phong (១៣ ឧសភា ១៩៥៥ - ១៣ ឧសភា ២០២៣) ពិធីបុណ្យផ្កាក្ងោកក្រហម ឆ្នាំ ២០២៣ ក្រោមប្រធានបទ “Hai Phong - បញ្ចេញពន្លឺចែងចាំងនៃតំបន់សមុទ្រ” បានបើកកាលពីយប់ថ្ងៃទី ១៣ ឧសភា នៅទីក្រុង Hai Phong ដោយមានការចូលរួមរបស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh។
កម្មវិធីសិល្បៈក្នុងពិធីបុណ្យផ្កាក្ងោកក្រហម Hai Phong ឆ្នាំ ២០២៣ (រូបថត៖ Dương Giang/TTXVN) |
ថ្លែងមតិនៅពិធីបើក ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Hai Phong លោក Nguyen Van Tung បានអះអាងថា Hai Phong តែងតែយកចិត្តទុកដាក់ពិសេសដល់តម្លៃវប្បធម៌ និងជីវភាពរស់នៅខាងស្មារតីរបស់ប្រជាជន ជាកម្លាំងចលករ ជាកម្លាំងផ្ទៃក្នុង និងជាប្រភពដើមនៃរាល់ការអភិវឌ្ឍ។ ដូច្នេះ ពិធីបុណ្យផ្កាក្ងោកក្រហមត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ២០១២ មក ជាមួយនឹងព្រឹត្តិការណ៍រាប់រយដែលបន្សល់ទុកនូចំណាប់អារម្មណ៍ដ៏ល្អប្រសើរជូនប្រជាជនទីក្រុង និងភ្ញៀវទេសចរ។
ដោយលើកឡើងពីប្រពៃណីរបស់ទីក្រុង ក្នុងអំឡុងពេល ៦៨ ឆ្នាំកន្លងទៅ លោក Nguyen Van Tung បានអះអាងថា ប្រពៃណីប្រវត្តិសាស្ត្រនិងលទ្ធផលដែលសម្រេចបាននាពេលកន្លងទៅ គឺជាបុព្វបទ និងជាកម្លាំងចលករដ៏សំខាន់សម្រាប់ Hai Phong ខិតខំក្លាយជាមូលដ្ឋានឈានមុខគេនៅទូទាំងប្រទេស ក្នុងបុព្វហេតុឧស្សាហូបនីយកម្ម ទំនើបកម្ម និងក្លាយជា “កម្លាំងចលករសម្រាប់ការអភិវឌ្ឍរបស់ប្រទេសទាំងមូល” យ៉ាងពិតប្រាកដ។
មហោស្រពផ្កាក្ងោកក្រហមឆ្នាំ ២០២៣ មានព្រឹត្តិការណ៍និងសកម្មភាពជាង ១២០ អំពីសេដ្ឋកិច្ច វប្បធម៌ កីឡា ទេសចរណ៍ ដែលបានប្រព្រឹត្តទៅនៅភូមិសាស្ត្រទីក្រុង៕