បើកពិធីបុណ្យវត្ត Huong និទាឃរដូវឆ្នាំ ២០២៤
(VOVWORLD) - ដោយប្រធានបទ “ពិធីបុណ្យវត្ត Huong ប្រកបដោយសុវត្ថភាព-អរិយធម៌-ស្និទ្ធស្នាល” ពិធីបុណ្យវត្ត Huong ឆ្នាំនេះនៅតែបន្តអះអាងពីតម្លៃវប្បធម៌នៃពិធីបុណ្យ ពង្រីកតម្លៃនៃតំបន់កេរ្កិ៍ដំណែលរមណីយដ្ឋាន Huong Son - កេរ្កិ៍ដំណែលជាតិពិសេស។
បើកពិធីបុណ្យវត្ត Huong និទាឃរដូវឆ្នាំ ២០២៤ (រូបថត៖ VNA) |
នាថ្ងៃទី ១៥ កុម្ភៈ នៅទីធ្លាវត្ត Thien Tru - វត្ត Huong ស្រុក My Duc ទីក្រុងហាណូយ ពិធីបុណ្យវត្ត Huong ឆ្នាំ ២០២៤ ត្រូវបានបើកជាផ្លូវការ។ ដើម្បីត្រៀមរៀបចំពិធីបុណ្យ គណៈចាត់តាំងបានសម្រេចរួចរាល់ការងារ ហើយត្រៀមខ្លួនជាស្រេចបម្រើភ្ញៀវមកទស្សនា និងបួងសួងនាដើមឆ្នាំថ្មី។ លោក Dang Van Canh អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក My Duc ប្រធានគណៈចាត់តាំងពិធីបុណ្យវត្ត Huong ឆ្នាំ ២០២៤ បានឲ្យដឹងថា៖
“គណៈចាត់តាំងបានត្រៀមរៀបចំយ៉ាងហ្មត់ចត់ ដើម្បីទទួលស្វាគមន៍ភ្ញៀវមកទស្សនា និងសំពះព្រះពុទ្ធ។ យើងខ្ញុំបានផ្ដោតសំខាន់លើការដឹកនាំ ជួសជុលកែលម្អផ្លូវថ្នល់ ព្រមទាំងធ្វើការផ្សព្វផ្សាយដល់ភ្ញៀវទេសចរអំពីការផ្លាស់ប្ដូរថ្មីរបស់វត្ត Huong”។
ដោយប្រធានបទ “ពិធីបុណ្យវត្ត Huong ប្រកបដោយសុវត្ថភាព-អរិយធម៌-ស្និទ្ធស្នាល” ពិធីបុណ្យវត្ត Huong ឆ្នាំនេះនៅតែបន្តអះអាងពីតម្លៃវប្បធម៌នៃពិធីបុណ្យ ពង្រីកតម្លៃនៃតំបន់កេរ្កិ៍ដំណែលរមណីយដ្ឋាន Huong Son - កេរ្កិ៍ដំណែលជាតិពិសេស៕