បើកពិធីបុណ្យអាវផាយទីក្រុងហូជីមិញលើកទី ១០
(VOVWORLD) - ក្នុងកម្មវិធីនេះ សាធារណជនបានទស្សនាសម្រាំងម៉ូដអាវផាយលេចធ្លោជាង ៨០០ ដែលត្រូវបានបង្កើតឡើងពីបាតដៃដ៏ប៉ិនប្រសប់ និងច្នៃប្រឌិតរបស់អ្នក រចនាម៉ូដអាវផាយល្បីឈ្មោះចំនួន ៣០ នាក់។
ពិធីបុណ្យអាវផាយទីក្រុងហូជីមិញលើកទី ១០ |
នាយប់ថ្ងៃទី ៧ មីនា នៅទីក្រុងហូជីមិញ ពិធីបុណ្យអាវផាយទីក្រុងហូជីមិញលើកទី ១០ ឆ្នាំ ២០២៤ ដោយប្រធានបទ “ខ្ញុំស្រលាញ់អាវផាយវៀតណាម” ត្រូវបានបើកជាផ្លូវការ។
ក្នុងកម្មវិធីនេះ សាធារណជនបានទស្សនាសម្រាំងម៉ូដអាវផាយលេចធ្លោជាង ៨០០ ដែលត្រូវបានបង្កើតឡើងពីបាតដៃដ៏ប៉ិនប្រសប់ និងច្នៃប្រឌិតរបស់អ្នក រចនាម៉ូដអាវផាយល្បីឈ្មោះចំនួន ៣០ នាក់។ តារាសំដែង សិល្បការិនី បវកញ្ញាបានសម្ដែងក្នុងមហោស្រពនេះ។ ជាពិសេស ការសម្ដែងឈុតសម្លៀកបំពាក់អាវផាយ “សម្រស់អាវផាយវៀតណាម” ដែលសម្តែងដោយអគ្គកុងស៊ុលស្ត្រី និង និងភរិយាអគ្គកុងស៊ុល បានរួមចំណែកពង្រឹងចំណងមិត្តភាពរវាងប្រទេសនានា និងផ្សព្វផ្សាយសម្រស់អាវផាយទៅកាន់មិត្តភក្តិអន្តរជាតិ។ សូមបញ្ជាក់ផងដែរថា មហោស្រពអាវផាយបានប្រព្រឹ្តតិទៅចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១៧ មីនា ជាមួយសកម្មភាពគួរឲ្យទាក់ទាញជាច្រើនផងដែរ៕