បើកពិព័រណ៍កសិកម្មនិងផលិតផល OCOP នៅតំបន់ Tay Nguyen

(VOVWORLD) -ពិព័រណ៍នេះទាក់ទាញបានការចូលរួមរបស់ស្តង់ទំនិញប្រមាណ ៣៥០ ស្តង់របស់សហគ្រាស និង សហករណ៍ជិត ៣៥០ អង្គភាព មកពីខេត្ត ក្រុងចំនួន ២០ នៅទូទាំងប្រទេស ដើម្បីតាំងបង្ហាញកសិ រុក្ខា ជលផលប្រចាំខេត្ត ក្រុង ដូចជា៖ យិនសិន Ngoc Linh (Kon Tum ) ផ្សិត Lim Xanh (Quang Nam ) និងគ្រាប់ ស្វាយចន្ទី (Binh Phuoc) ជាដើម។
បើកពិព័រណ៍កសិកម្មនិងផលិតផល OCOP នៅតំបន់ Tay Nguyen - ảnh 1ពិព័រណ៍កសិកម្មនិងផលិតផល OCOP នៅតំបន់ Tay Nguyen (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 

នាយប់ថ្ងៃទី ២៨ ខែវិច្ឆិកា នៅទីក្រុង Buon Ma Thuot ខេត្ត Dak Lak បាន ប្រព្រឹតត្តិទៅពិធីបើក ពិព័រណ៍កសិកម្មនិងផលិតផល OCOP នៅតំបន់ Tay Nguyen នៅ ខេត្ត Dak Lak ឆ្នាំ ២០១៩។ ពិព័រណ៍នេះត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលជំរុញពាណិជ្ជកម្មកសិកម្ម នៃក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ និងមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត Dak Lak។

ពិព័រណ៍នេះទាក់ទាញបានការចូលរួមរបស់ស្តង់ទំនិញប្រមាណ ៣៥០ ស្តង់របស់សហគ្រាស និង សហករណ៍ជិត ៣៥០ អង្គភាព មកពីខេត្ត ក្រុងចំនួន ២០ នៅទូទាំងប្រទេស ដើម្បីតាំងបង្ហាញកសិ រុក្ខា ជលផលប្រចាំខេត្ត ក្រុង ដូចជា៖ យិនសិន Ngoc Linh (Kon Tum ) ផ្សិត Lim Xanh (Quang Nam ) និងគ្រាប់ ស្វាយចន្ទី (Binh Phuoc) ជាដើម។

លោក Vu Van Dong អនុប្រធានមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទ និងជានាយកការិយាល័យសម្របសម្រួលជនបទថ្មីទីក្រុង Dal Lak បានឲ្យដឹងថា៖

“ កម្មវិធី OCOP បានផ្ដោតសំខាន់លើការជួយឧបត្ថម្ភដល់សហគ្រាសខ្នាតតូច មធ្យម សហករណ៍ និងកសិដ្ឋាន។ យើងខ្ញុំសង្ឈឹមថា ក្រោយពីពិព័រណ៍នេះ កសិផលនឹងត្រូវបានលើកកម្ពស់តួនាទី និងឋានៈ ដើម្បីបង្កើតជាខ្សែសង្វាក់តម្លៃ លើកកម្ពស់តម្លៃបំពេញបន្ថែមដល់ផលិផល និងសមត្ថភាពផលិតកម្ម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ