បើកពិព័រណ៍ទំនិញឧស្សាហកម្មជនបទដ៏ពិសេស តំបន់ភាគខាងជើងវៀតណាម

(VOVWORLD) -ពិព័រណ៍នេះ បានតាំងបង្ហាញស្តង់ទំនិញចំនួន ៣០០ ដែលឧទ្ទេសនាមអំពីផលិតផលសិប្បកម្មវិចិត្រសិល្បៈ គ្រឿងម៉ាស៊ីន សម្ភារៈកសកម្ម និងកសិផលដ៏ពិសេសរបស់ខេត្ត ក្រុងចំនួន ២៧ នៅតំបន់ភាគខាងជើង និង ខេត្ត ក្រុងចំនួន ៥ នៅតំបន់ភាគកណ្ដាល Tay Nguyen។
បើកពិព័រណ៍ទំនិញឧស្សាហកម្មជនបទដ៏ពិសេស តំបន់ភាគខាងជើងវៀតណាម - ảnh 1 ពិព័រណ៍ទំនិញឧស្សាហកម្មជនបទដ៏ពិសេស តំបន់ភាគខាងជើងវៀតណាម

នាយប់ថ្ងៃទី ២៣ ខែឧសភា នៅទីក្រុង Hai Phong ក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាម បានរួមសហការជាមួយ គណៈកម្មាធិការប្រជាជនទីក្រុង Hai Phong រៀបចំ ពិព័រណ៍ទំនិញឧស្សាហកម្មជនបទឆ្នើមនៅតំបន់ភាគខាងជើងវៀតណាមឆ្នាំ ២០១៩។

ពិព័រណ៍នេះ បានតាំងបង្ហាញស្តង់ទំនិញចំនួន ៣០០ ដែលឧទ្ទេសនាមអំពីផលិតផលសិប្បកម្មវិចិត្រសិល្បៈ គ្រឿងម៉ាស៊ីន សម្ភារៈកសកម្ម និងកសិផលដ៏ពិសេសរបស់ខេត្ត ក្រុងចំនួន ២៧ នៅតំបន់ភាគខាងជើង និង ខេត្ត ក្រុងចំនួន ៥ នៅតំបន់ភាគកណ្ដាល Tay Nguyen។ ពព័រណ៍នេះគឺជាឱកាសសម្រាប់ តំបន់ និងសហគ្រាសនានា រៀបចំសកម្មភាពជំរុញពាណិជ្ជកម្ម ចុះហត្ថលេខាលើកិច្ចសន្យាវិនិយោគ និងពង្រីកទីផ្សារ។ លោកស្រី Nguyen Thi Tu Anh តំណាងក្រុមហ៊ុនឱសថ Pu Mat ខេត្ត Nghe An បានឲ្យដឹងថា។

" ចូលរួមពិព័រណ៍នេះ នាងខ្ញុំមានក្ដីសង្ឃឹមថានឹងនាំយកនូវផលិតផលឱសថដែលមានគុណភាពខ្ពស់ ដើម្បីឧទ្ទេសនាមដល់ប្រជាជនទីក្រុង Hai Phong និងខេត្តផ្សេងៗទៀត។ ផលិតផលរបស់យើងខ្ញុំគឺមានគុណភាពខ្ពស់ណាស់ ដោយសារបានដាំដុះនៅឧទ្យានជាតិ Pu Mat ដែលមានកម្ពស់៨០០ ម៉ែត្រពី នីវ៉ូទឹកសមុទ្រ។

ពិព័រណ៍ទំនិញឧស្សាហកម្មជនបទឆ្នើមនៅតំបន់ភាគខាងជើងវៀតណាមឆ្នាំ ២០១៩ នឹងប្រព្រឹត្តិទៅដល់ដំណាច់ថ្ងៃទី ២៩ ខែឧសភាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ