បើកពិព័រណ៍ផ្សព្វផ្សាយ ឧទ្ទេសនាម និងតភ្ជាប់ការដោះដូរពាណិជ្ជកម្ម ផលិតផល OCOP

(VOVWORLD) -ផលិតផល OCOP ដែលចូលរួមក្នុងពិព័រណ៌នេះរួមមាន ផលិតផលកសិកម្ម សិប្បកម្ម ម្ហូបអាហារតាមដងវិថីនៃទីក្រុងហាណូយ និងខេត្ត ក្រុងនានានៅពាសពេញប្រទេស។
បើកពិព័រណ៍ផ្សព្វផ្សាយ ឧទ្ទេសនាម និងតភ្ជាប់ការដោះដូរពាណិជ្ជកម្ម ផលិតផល OCOP - ảnh 1 បើកពិព័រណ៍ផ្សព្វផ្សាយ ឧទ្ទេសនាម និងតភ្ជាប់ការដោះដូរពាណិជ្ជកម្ម ផលិតផល OCOP

នាយប់ថ្ងៃទី ១០ ខែតុលា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅ ពិព័រណ៍ផ្សព្វផ្សាយ ឧទ្ទេសនាម និងតភ្ជាប់ការដោះដូរពាណិជ្ជកម្ម នៃកម្មវិធីជាតិ៖ ឃុំមួយផលិតផលមួយ (OCOP) និងម្ហូបអាហារប្រចាំតំបន់នានា ដែលរៀបចំឡើងដោយមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទទីក្រុងហាណូយ សម្ព័ន្ធសមាគមកសិកម្មនិងសហគ្រាសកសិកម្មវៀតណាម រួមាំទាំងគណៈកម្មាធិការប្រជាជនខ័ណ្ឌ Tay Ho។ នេះគឺជាសកម្មភាពមួយ សំដៅរំលឹកខួបទិវាសហសហគ្រិនវៀតណាម (ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០១៩)។ ពិព័រណ៍នេះទាក់ទាញបានការចូលរួមរបស់ស្ដង់ទំនិញជាង ១០០ ជាមួយនឹងផលិតផល OCOP ក៏ដូចជាម្ហូបអាហារប្រចាំតំបន់នៅពាសពេញប្រទេស។

ផលិតផល OCOP ដែលចូលរួមក្នុងពិព័រណ៌នេះរួមមាន ផលិតផលកសិកម្ម សិប្បកម្ម ម្ហូបអាហារតាមដងវិថីនៃទីក្រុងហាណូយ និងខេត្ត ក្រុងនានានៅពាសពេញប្រទេស។

ពិព័រណ៍ផ្សព្វផ្សាយ ឧទ្ទេសនាម និងតភ្ជាប់ការដោះដូរពាណិជ្ជកម្ម ផលិតផល OCOP បានប្រព្រឹត្តិទៅដល់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ