បើកព្រឹត្តិការណ៍តភ្ជាប់ការផ្គត់ផ្គង់ - តម្រូវការខាងបច្ចេកវិទ្យា ឆ្នាំ ២០១៩

(VOVWORLD) - នាពេលខាងមុខ វៀតណាមចាំបាច់ត្រូវមានជំហានផ្លាស់ប្ដូរជាយុទ្ធសាស្ត្រដើម្បីជំរុញការអភិវឌ្ឍន៍បច្ចេកវិទ្យា និងការផ្លាស់ប្ដូរប្រកបដោយមានការច្នៃប្រឌិត ជំរុញការអនុវត្តដោយតភ្ជាប់នឹងការអភិវឌ្ឍន៍បច្ចេកវិទ្យាសម្រាប់វិស័យដែលមានប្រៀបខ្លាំងនានា។
បើកព្រឹត្តិការណ៍តភ្ជាប់ការផ្គត់ផ្គង់ - តម្រូវការខាងបច្ចេកវិទ្យា  ឆ្នាំ ២០១៩ - ảnh 1 បើកព្រឹត្តិការណ៍តភ្ជាប់ការផ្គត់ផ្គង់ - តម្រូវការខាងបច្ចេកវិទ្យា  ឆ្នាំ ២០១៩ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាយប់ថ្ងៃទី ២៤ ខែវិច្ឆិកា នៅ ទីក្រុង Pleiku ខេត្ត Gia Lai ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានរួមសហការជាមួយ គណៈកម្មាធិការប្រជាជនខេត្ត Gia Lai រៀបចំពិធីបើកព្រឹត្តិការណ៍ តភ្ជាប់ការផ្គត់ផ្គង់ - តម្រូវការខាងបច្ចេកវិទ្យា  ឆ្នាំ ២០១៩ (TechDemo Gia Lai 2019) ដោយប្រធានបទ “តភ្ជាប់បច្ចេកវិទ្យា ច្បាមយកបដិវត្តឧស្សាហកម្ម ៤.០” ។

អញ្ជើញថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្រ្តីអចិន្រ្តៃយ៍រដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh បានថ្លែងថា៖ “នាពេលខាងមុខ វៀតណាមចាំបាច់ត្រូវមានជំហានផ្លាស់ប្ដូរជាយុទ្ធសាស្ត្រដើម្បីជំរុញការអភិវឌ្ឍន៍បច្ចេកវិទ្យា និងការផ្លាស់ប្ដូរប្រកបដោយមានការច្នៃប្រឌិត ជំរុញការអនុវត្តដោយតភ្ជាប់នឹងការអភិវឌ្ឍន៍ បច្ចេកវិទ្យាសម្រាប់វិស័យដែលមានប្រៀបខ្លាំងនានា។ ទន្ទឹមនឹងនេះ ចាំបាច់ត្រូវកំណត់ថាវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្ដូរថ្មីប្រកបដោយមានការច្នៃប្រឌិតជាមូលដ្ឋានគ្រឹះ ដើម្បីជំរុញការអភិវឌ្ឍយ៉ាងឆាប់រហ័សនិងប្រកបដោយចីរភាពរបស់ប្រទេសជាតិ ព្រមទាំងជាកម្លាំងផលិតកម្មផ្ទាល់ ក៏ដូចជាកម្លាំងចលករសំខាន់នៃ គំរូអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមផងដែរ”។

TechDemo Gia Lai ឆ្នាំ២០១៩ នឹងប្រព្រឹត្តិទៅក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែវិច្ឆិកាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ